ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ជនជាតិ​អា​មេ​រិ​ក​បារម្ភ​ពី​យុគសម័យ​ទំនើប ក្នុង​យុគសម័យ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​មនុស្ស​យន្ត ធ្វើ​ឲ្យ​ជនជាតិ​អា​មេ​រិ​ក​ជាង ៧០%​បារម្ភ​ពីព្រោះ​មនុស្ស​យន្ត​នឹង​ដណ្ដើម​ការងារ​របស់​ពួក​គេ ។ ២-​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា​បំផ្លាញ​ផ្ទះ​ជាង​១.៥០០​ខ្នង មាន​អ្នក​ស្លាប់​យ៉ាងតិច​១០​នាក់ និង​ផ្ទះ​ជាង​១.៥០០​ខ្នង​បាន​ឆេះ ក្រោយ​ពី​មាន​ភ្លើង​ឆេះ​ព្រៃ​កាលពី​ពេល…

១-​ជនជាតិ​អា​មេ​រិ​ក​បារម្ភ​ពី​យុគសម័យ​ទំនើប
ក្នុង​យុគសម័យ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​មនុស្ស​យន្ត ធ្វើ​ឲ្យ​ជនជាតិ​អា​មេ​រិ​ក​ជាង ៧០%​បារម្ភ​ពីព្រោះ​មនុស្ស​យន្ត​នឹង​ដណ្ដើម​ការងារ​របស់​ពួក​គេ ។

២-​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា​បំផ្លាញ​ផ្ទះ​ជាង​១.៥០០​ខ្នង
មាន​អ្នក​ស្លាប់​យ៉ាងតិច​១០​នាក់ និង​ផ្ទះ​ជាង​១.៥០០​ខ្នង​បាន​ឆេះ ក្រោយ​ពី​មាន​ភ្លើង​ឆេះ​ព្រៃ​កាលពី​ពេល ថ្មី​ៗ កន្លង​មក ។

៣-​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កាវ​បិទ​ស្នាម​របួស
អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កាវ​អច្ឆរិយ​អាច​បិទ​ស្នាម​វះកាត់ ឬ​ស្នាម​របួស​បាន​យ៉ាង​ងាយ​ដោយ​ចំណាយពេល​តែ​១​នាទី ធ្វើ​ឲ្យ​មុខរបួស​រាបស្មើ​ល្អ​។

៤-​ព្យុះ​វាយប្រហារ​នៅ​ចិន​ស្លាប់ ២៣​នាក់
មាន​អ្នក​ស្លាប់​ចំនួន​២៣​នាក់​ក្រោយ​ពី​ព្យុះ​បោកបក់​នៅ​ទូ​ទាំង​ប្រទេស​ចិន និង​មាន​របាយការណ៍​បញ្ជាក់​ថា​មានផ្ទះ​ជាង​២.៥០០ ខ្នង​ខូចខាត ។

៥-​ភ្លើង​ឆេះ​រថយន្ត​ដឹក​ទំនិញ​ក្នុង​អាកាសយានដ្ឋាន​ហុងកុង
ជើងហោះហើរ​១៩២ របស់​ក្រុមហ៊ុន​អាកាសចរណ៍ «America Airlines» ពី​ហុងកុង​ទៅ​ឡូ​ស​អេ​ន​ចឺ​ឡែ​ស ត្រូវ​លុប​ចោល ក្រោយ​ពី​រថយន្ត​ដឹក​សម្ភារ​មាន​ភ្លើង​ឆាបឆេះ ខណៈ​ពេល​កំពុង​លើក​វ៉ា​លី​ស​ដាក់​លើ​យន្តហោះ ។

៦-​រឹបអូស​បង្កង​ប៉ា​ក​ជាង​៣​ម៉ឺន​ក្បាល​នៅ​អាកាសយានដ្ឋាន​ឥណ្ឌូ​ណេ​ស៊ី
កូន​បង្កង​ប៉ា​ក​ជាង​៣២.៨២០​ក្បាល តម្លៃ​ជាង​៤,៥​សែន​ដុល្លារ ត្រូវ​បាន​រឹបអូស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​«​ស៊ូ​កា​ណូ​ហាត​តា​» ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

៧-​ហ្វ៊ី​លី​ពី​ន​ប្រកាស​ឈប់​ធ្វើសង្គ្រាម​នៅ​ក្រុងម៉ារ៉ា​វី
អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន​បាន​ប្រកាស​ឈប់​ធ្វើសង្គ្រាម​នៅ​ក្រុងម៉ា​រ៉ា​វី ក្រោយ​ពី​ពួក​គេ​ចូល​ទៅ​កាន់កាប់​ដោយ​ជោគជ័យ ។

៨-​ដំរីទឹក​ងាប់​ហើម​ស្អុយ
ដំរីទឹក​ប្រហែល​១០៩​ក្បាល​បាន​ងាប់​ហើម​ស្អុយ​នៅ​ប្រទេស​ណា​មី​ប៊ី កាលពី​ពេល ថ្មី​ៗ កន្លង​មក​ដោយសារ​តែ​មាន​ជំងឺ​រា​ត្បា​ត ។

៩-​ត្រី​ឡូ​ម៉ា​របួស​ជា​ច្រើន​ក្បាល​ទើរ​លើ​តំបន់ឆ្នេរ​ប្រទេស​បារាំង
ត្រី​ឡូ​ម៉ា​ជា​ច្រើន​ក្បាល​រង​របួស​ទើរ​នៅ​តំបន់ឆ្នេរ​មេ​ឌី​ទែ​រ៉ា​ណេ ប្រទេស​បារាំង កាលពី​ពេល ថ្មី​ៗ​កន្លង​មក តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើប​អង្កេត ។

១០-​បង់​ក្លា​ដែ​ស​ចាប់ខ្លួន​បុរស​ដែល​រៀប​ការ​ជាមួយ​នារី​រ៉ូ​ហ៊ី​ង​យ៉ា
ប៉ូលិស​បង់​ក្លា​ដែ​ស​កំពុង​តាម​ចាប់ខ្លួន​បុរស​ម្នាក់​ក្រោយ​ពី​រៀប​ការ​ជាមួយ​នារី​រ៉ូ​ហ៊ី​ង​យ៉ា នៅ​​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​២០១៤ ព្រោះ​ខ្លាច ពួក​គេ​សុំ​សញ្ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ