ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ភ្លូកទឹកភ្លូកដី ក្នុង​ពិធី​ប្រណាំង​ទូកង​លើក​ដំបូង​ក្នុង​ខេត្តស្ទឹងត្រែង

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជា​ខេត្ត​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ​ប្រែ​មក​ជា​ខេត្ត​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន ខណៈ​ពិធី​ប្រឡងប្រណាំង​ទូកង​ត្រូវ​បាន​រៀបចំ​ឡើងជា​ដំបូង​សម្រាប់​ខេត្តស្ទឹងត្រែង​ក្នុង​ឆ្នាំ​២០១៧ ។ គេ​ដឹង​ថា ខេត្តស្ទឹងត្រែង មាន​ទន្លេ​រហូត​ដល់​ទៅ​បួន​ក្នុង​នោះ​រួម​មាន​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន…

ខេត្តស្ទឹងត្រែង ៖ ជា​ខេត្ត​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ​ប្រែ​មក​ជា​ខេត្ត​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន ខណៈ​ពិធី​ប្រឡងប្រណាំង​ទូកង​ត្រូវ​បាន​រៀបចំ​ឡើងជា​ដំបូង​សម្រាប់​ខេត្តស្ទឹងត្រែង​ក្នុង​ឆ្នាំ​២០១៧ ។ គេ​ដឹង​ថា ខេត្តស្ទឹងត្រែង មាន​ទន្លេ​រហូត​ដល់​ទៅ​បួន​ក្នុង​នោះ​រួម​មាន​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ទន្លេ​ទាំង​បួន​បាន​ហូរ​ប្រសព្វ ចូល​ជា​ទន្លេ​មួយ​គឺ​ទន្លេមេគង្គ ។

ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង​មិន​ធ្លាប់​រៀបចំ​បង្កើត​កម្មវិធី​បែប​នេះ​ស្រប​នឹង​កម្មវិធី​បុណ្យប្រពៃណី​ជាតិ​នោះ​ឡើយ តែ​ស្ថិត​ក្នុង​ឆ្នាំ​២០១៧​នេះ​កម្មវិធី​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ជា​ប្រ​វត្ត​សាស្ត្រ​សម្រាប់​ខេត្ត​មួយ​នេះ ដូច​ជា​កម្មវិធី​បុណ្យ​ទន្លេ និង​កម្មវិធី​ប្រឡងប្រណាំង​​ទូកង​ដែល​ស្រប​កម្មវិធី​ជាតិ​បុណ្យ​អ៊ុំ​ទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ និង​ត្រូវ​​ចាប់ផ្តើម ។

លោក ម៉ែ​ន គង់ អ្នកនាំពាក្យ​សាលា​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា កម្មវិធី​ប្រឡងប្រណាំង​ទូកង ២០១៧​សម្រាប់​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ទី​២៩​និង​ថ្ងៃ​៣០ ខែតុលា ។ លោក ម៉ែ​ន គង់ បន្ត​ថា ការ​រៀបចំ​ប្រឡងប្រណាំង​ទូកង​ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ទង់ជ័យ​លា​ភី​ទី​១ ទី​២ និង​ទី​៣ សម្រាប់​ក្រុម​កីឡាករ​ដែល​ទទួល​បាន​ជ័យ​លា​ភី​ទី​១​និង​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​៥០​ម៉ឺន​រៀល​, ជ័យ​លា​ភី​ទី​២​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​៤០​ម៉ឺន រៀល​, ជ័យ​លា​ភី​ទី​៣ និង​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​៣០​ម៉ឺន​រៀល ចំណែក​ក្រុម​កីឡាករ​ដែល​មិន​បាន​ទទួល​ជ័យ​លា​ភី និង​ត្រូវ​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​២០​ម៉ឺន​រៀល​ស្មើ​ៗ​គ្នា ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ដោយ​មិន​បញ្ចូល​សប្បុរសជន​ឧ​ប​ត្ថ​ម​បន្ថែម​ទៀត​នោះ​ឡើយ ។

ស្ថិត​ក្នុង​ពិធី​ប្រឡងប្រណាំង​ទូកង​ក៏​មានការ​រៀបចំ​ពិធី​តាំង​ពិ​ពណ៌​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ការ​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​មួយ​ចំនួន​ទៀត​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រមទាំង​ការ​ដាក់​ពិ​ពណ៌​ផលិតផល​ថៃ​យ៉ាងច្រើន​កុះករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ