ទូរស័ព្ទ Nokia 8 ៖ ស្មា​ត​ហ្វូ​ន​នាំមុខ​គេ បំពាក់​មុខងារ​៣​មុនគេ​បង្អស់​លើ​ពិភពលោក


ប្រទេស​កម្ពុជា ថ្ងៃ​ទី​27 ខែតុលា ឆ្នាំ​2017 ៖ HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Nokia បាន​នាំ​មក​ជូន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Nokia 8 ដែល​ជា​ទូរស័ព្ទ​មានមុខ​ងារ និង​សមត្ថភាព​ខ្ពស់ រួម​ផ្សំ​នឹង​រូបរាង​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​បណ្តាញ​សង្គម​។ Nokia 8 គឺជា​ស្មា​ត​ហ្វូ​ន​បំពាក់​នូវ​មុខ​ងារ​3​យ៉ាង​មុនគេ​បង្អស់​លើ​ពិភពលោក ក្នុង​នោះ​រួម​មានការ​សហការ​ជា​លើក​ដំបូង​ជាមួយ​ក្រុមហ៊ុន ZEISS ក្នុង​ការ​ផលិត​កញ្ចក់​កាមេរ៉ា​អុ​ប​ទិ​ក​ដែល​ល្អ​ដាច់​គេ​។ ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុង​ក្រោយបង្អស់ រួម​ទាំង​សំបក​អាលុយមីញ៉ូម​ដ៏​ទាន់​សម័យ ទាំង​អស់នេះ​ធ្វើ​ឲ្យ Nokia 8 ក្លាយជា​ទូរស័ព្ទ​នាំមុខ​គេ​ក្នុង​ចំណោម​ស៊េរី​ទូរស័ព្ទ Nokia ទាំងអស់​ដែល​បាន​ផលិត​ឡើង​។

លើស​ពី Selfie គឺ #Bothie : Nokia 8 បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​ថត​វី​ដេ​អូ Dual-Sight មុន​គេ​បង្អស់ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់ Live ផ្ទាល់​រាល់​សកម្មភាព​ជាក់ស្ដែង​ចូល​ក្នុង​បណ្ដាញ​សង្គម​នានា ដូច​ជា Facebook និង YouTube ផង​ដែរ​។ បច្ចេកវិទ្យា Dual-Sight អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ដិត​យក​រូបភាព ឬ​វី​ដេ​អូ បាន​ពី​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​ក្នុង​ពេល​​តែ​មួយ ដោយ​សកម្មភាព​ទាំង​ពីរ​នោះ​នឹង​ចេញ​ជា​ផ្ទាំង​រូបភាព​ពីរ​ផ្គុំ​ចូល​គ្នា​នៅ​លើ​កញ្ចក់​​អេ​ក្រង់​ដ៏​ល្អ​ប្រណីត​។ ជាមួយនឹង​ការ​ចុច​ប៊ូ​តុង​តែ​ម្តង ទូរស័ព្ទ Nokia 8 ដែល​ជា​ទូរស័ព្ទ​ដំបូង​គេ​ក្នុង​លោក​ដែល​មាន​សមត្ថភាព Live ផ្ទាល់ បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​សំបូរ​បែប និង​ប្លែក​អស្ចារ្យ​ដល់​អ្នក​ដែល​ចូល​ចិត្ត​បង្កើត​នូវ​អនុស្សាវរីយ៍​ពិសេស​ៗ​ជា​មួយ​នឹង​កាមេរ៉ា​ទូរស័ព្ទ​។ ដោយ​គ្រាន់តែ​អ្នក​ប្រើ​ម្រាមដៃ​ប៉ះ​អេ​ក្រង់​តែ​ប៉ុណ្ណោះ រូបភាព​ដ៏​អស្ចារ្យ​​មួយ​នោះ​នឹង​ត្រូវ​បាន​ផ្តិត​ទុក​ក្នុង​ទូរស័ព្ទ Nokia 8 របស់​អ្នក​។

Nokia 8 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បំពាក់​នូវ​សំឡេង Nokia OZO Audio ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​មាននៅ​ក្នុង​ដៃ​របស់​អ្នក​ប្រើប្រាស់​។ សំឡេង OZO spatial 360° ផ្តល់​នូវ​សំឡេង​ដែល​លាន់ឮ​រងំ​ជាមួយ​វី​ដេ​អូ​កម្រិត 4K​។ ប្រព័ន្ធ​ស្រូប​​សំឡេង 360° audio ទំនើប​ចុង​ក្រោយ​របស់​ស្មា​ត​ហ្វូ​ន Nokia 8 នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាកដ​​ថា រាល់​ការ​ទស្សនា​វី​ដេ​អូ​នៅ​ក្នុង​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ធ្វើ​ឲ្យ​អនុស្សាវរីយ៍​ទាំងឡាយ​របស់​អ្នក​នៅ​តែ​រស់​រវើក​ជា​និច្ច​។

ជាមួយនឹង​កម្រាស់​គែម​ត្រឹមតែ 4.6mm និង​កម្រាស់​ស្តើង​ជា​មធ្យម​ត្រឹមតែ 7.3mm ទូរស័ព្ទ Nokia 8 ដែល​មាន​សំបក​រលើបរលោង គឺ​ត្រូវ​បាន​គេ​ផលិត និង​ក្រឡឹង​ចេញពី​ដុំ​លោហៈធាតុ​អាលុយមីញ៉ូម​ស៊េរី 6000 មួយ​ដុំ ហើយ​ការ​រចនា​របស់​វា​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ឆ្លងកាត់​ដំណាក់កាល​ទាំង​40​នៃ​ការ​ផលិត ដែល​រួម​មានការ​កែ​ច្នៃ និង​​ការ​ដុសខាត់​ផ្សេង​ៗ​។ ស្មាន​ហ្វូ​ន​ដែល​នាំមុខ​គេ​នេះ បំពាក់​នូវ​កញ្ចក់​អេ​ក្រង់​ភ្លឺ​ថ្លា ឆ្លង​កាត់​ដំណាក់កាល​ផលិតកម្ម​រយៈពេល​ជាង 20 ម៉ោង ដើម្បី​ទទួល​បាន​រូបរាង​ដ៏​ប្រណីត​។ ការ​ផលិត​ប្រកបដោយ​ភាព​ល្អិតល្អន់ និង​យកចិត្តទុកដាក់​ខ្ពស់​នេះ គឺ​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ដ៏​មាន​អនុភាព​ដែល​បំពាក់​ដោយ CPU SnapdragonTM 835 Mobile នឹង​ដំណើរការ​កាន់តែ​ខ្លាំង​ជាង​មុន និង​មាន​រយៈពេល​យូរ​ជាង​មុន​។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុង​ក្រោយ​បំផុត​ដែល​មាន​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំខែ​ទូរស័ព្ទ Nokia 8 នឹង​ផ្តល់​ជូន​អ្នក​នូវ​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ Android យ៉ាង​ពិតប្រាកដ​។

លើស​ពី Selfie គឺ #Bothie
រាល់​រឿងរ៉ាវ​ទាំងអស់​តែង​មាន​ទិដ្ឋភាព​ពីរ ដូច្នេះ​ហើយ​ទើប Nokia 8 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់អាច​បង្កើត និង​ចែករំលែក​នូវ​ទិដ្ឋភាព​ទាំង​សងខាង​បានជា​មួយ​មុខងារ Dual-Sight​។ លើស​ពី​នេះ​ទៀត Nokia 8 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​បង្អស់​របស់​ក្រុម​ហ៊ុន HMD Global ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​កញ្ចក់​អុ​ប​ទិ​ក ZEISS optics ធ្វើ​ឲ្យ​កាមេរ៉ា​ខាង​មុខ និង​ខាងក្រោយ​របស់​ខ្លួន​អាច​ថត​យក​រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ អ្នក​ប្រើប្រាស់​អាច​បង្ហោះ​រូបភាព និង​វី​ដេ​អូ​បង្កប់​ដោយ​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​លើ​បណ្តាញ​សង្គម​នានា​ជាមួយនឹង​មុខងារ Bothie ។ អ្នក​ប្រើប្រាស់​ក៏​អាច​រក្សា​រូបភាព និង​វី​ដេ​អូ​ទុក​នៅ​ក្នុង Google Photos ដោយ​គ្មាន​ដែន​កំណត់​ផង​ដែរ​។

លោក Juho Sarvikas ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global មាន​ប្រសាសន៍​ថា «​យើង​ដឹង​ថា អ្នក​ប្រើប្រាស់​កំពុង​បង្កើត និង​ចែករំលែក​រូបភាព Live ផ្ទាល់ ហើយ​រូប​ភាព និង​វី​ដេ​អូ​រាប់​លាន​ត្រូវ​បាន​ចែករំលែក​រៀង​រាល់​នាទី​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ អ្នក​ទាំងនោះ​ត្រូវ​បាន​បំផុសគំនិត ដោយ​មាតិកា​ដែល​ពួក​គេ​ប្រើប្រាស់ ហើយ​ពួក​គេ​ក៏​កំពុង​តែ​ស្វែងរក​មធ្យោបាយ​ថ្មី​ៗ ដើម្បី​បង្កើត​មាតិកា​ប្លែក​ៗ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។ អ្នក​ទាំងនោះ​ហើយ ដែល​បាន​បំផុសគំនិត​ឱ្យ​យើង​បង្កើត​ឡើង​នូវ​ស្មា​ត​ហ្វូ​ន ដែល​មានមុខ​ងារ និង​តុល្យភាព​នៃ​ការ​រចនា​ដ៏​ល្អ​ឥត​ខ្ចោះ បទ​ពិសោធន៍​ប្លែក​ភ្នែក និង​ដំណើរ​ការ​ដ៏​អស្ចារ្យ »​។

ប្រព័ន្ធ​ប្រតិបត្តិការ Android ដំណើរការ​ល្អ​ឥត​ខ្ចោះ
ទូរ​សព្ទ័ Nokia តែងតែ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ល្អ​ឥត​ខ្ចោះ នឹង​មិន​បណ្ដោយ​ឲ្យ​កម្មវិធី​ដែល​មិន​ចាំបាច់​ណាមួយ​មក​ពន្យឺត​ដំណើរ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ឡើយ​។ Nokia 8 បញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ Android ល្អ​ឥត​ខ្ចោះ និង​វិស្វកម្ម​ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត បង្កើត​បាន​នូវ​សក្តានុពល​ពេញ​លេញ​​នៃប្រតិបត្តិ​ករ SnapdragonTM 835​។ ជាមួយនឹង​ការ​ធ្វើ​បច្ចុប្បន្នភាព សុវត្ថិភាព​ប្រចាំខែ Nokia 8 ស្មា​ត​ហ្វូ​ន តែងតែមាន​សុវត្ថិភាព និង​ទាន់​សម័យកាល​ជា​និច្ច​។ Nokia 8 ត្រូវ​បាន​ធានា​សុវត្ថិភាព​ជាមួយនឹង​ការ​ផ្ទៀងផ្ទាត់​ស្នាម​ម្រាមដៃ biometric ផ្តល់​ជូន​នូវ​សុវត្ថិភាព​កាន់តែ​ខ្លាំង ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​ដៃគូ​ដ៏​សម​ស្រប​ដែល​អ្នក​ត្រូវការ​។

Nokia 8 មាន​៣​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ទឹកប៊ិច​ភ្លឺ ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ និង​ពណ៌​ប្រាក់ (steel)​។ រាល់​ការ​ទិញ Nokia 8 ក្នុង​តម្លៃ​ត្រឹមតែ ៥២៥​ដុល្លារ​តែ​ប៉ុណ្ណោះ នឹង​មាន​ការ​​ថែម​ជូន​ទូរស័ព្ទ​អ៊ិ​ន​ចុច​ពិល (Nokia 105) លេខ​ទូរស័ព្ទ Smart ពិសេស​តម្លៃ​129​ដុល្លារ និង​គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់ 24 ស​ប្តា​ហ៍​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ