ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ដែល​ជួយ​ក្មេង​ស្រី​តូច​នោះ​ទាន់​ពេល

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កោះ​តូច ឃុំ​កោះ​ឧក​ញ៉​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កោះ​តូច ឃុំ​កោះ​ឧក​ញ៉​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ជា​ជន​រង​គ្រោះ​ឈ្មោះ លឹ​ម លាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​តូច ឃុំ​កោះ​ឧក​ញ៉​តី ស្រុក​ខ្សាច់កណ្តាល ប្រពន្ធ​ឈ្មោះ ជឿន ឌី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានកូន​ចំនួន​៧​នាក់​ស្រី​ម្នាក់ ។ ផ្ទះ​ជន​រង​គ្រោះ​ដែល​ឆេះ​មាន​ទំហំ​៦​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ឆេះ​អស់ទាំង​ស្រុង និង​ខូចខាត​សម្ភារ​ខូចខាត​រួម​មាន​លុយកាក់ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

នៅ​ថ្ងៃ​កើតហេតុ​ប្ដី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទេ​គឺ​បាន​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​ទុក​ឱ្យ​កូនស្រី​ឈ្មោះ លាង បញ្ញវតី អាយុ​៨​ឆ្នាំ នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង ពេល​ភ្លើង​ឆេះ​ផ្ទះ​ត្រូវ​បាន​អ្នក​ជិតខាង ជួយ​សង្គ្រោះ​ក្មេង​នោះ​ទាន់ ។ តាម​ការ​សន្និដ្ឋាន​មូលហេតុ​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​នេះ​គឺ​បណ្ដាល​មក​ពី​ទុ​ស្សេរ​ខ្សែភ្លើង​នៅ​ក្នុងផ្ទះ​នោះ​ដោយ​មិន​មាន​អ្នកដឹង ។ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ និង​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ