ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កា.ប់​លាក់​ទុក​បែប​នេះ ឆាប់​រលាយ ក៏​ដូច​រលាយ​ឆាប់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ឈើ​សុ​ក្រំ​មុខកាត់​ធំ​ៗ​ប្រវែង​ជាង​២​មែ​ត្រ​យ៉ាង​ហោច​ចំនួន​ជាង​២​រយ​កំណាត់​ដែល​លាក់​នៅ​ខាងក្រោយ​ភូមិ​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​រុករក និង​ចាប់​បង្ក្រាប​។ ការ​បង្ក្រាប​ដែល​បាន​ធ្វើ​ឡើង​ពី​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រោម​ការ​សម្រប​សម្រួល​​ពី​ស្ថាប័ន​អយ្យការ​ខេត្ត នៅ​ថ្ងៃ​ទី​២៧ តុលា…

ខេត្តក្រចេះ ៖ ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ឈើ​សុ​ក្រំ​មុខកាត់​ធំ​ៗ​ប្រវែង​ជាង​២​មែ​ត្រ​យ៉ាង​ហោច​ចំនួន​ជាង​២​រយ​កំណាត់​ដែល​លាក់​នៅ​ខាងក្រោយ​ភូមិ​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​រុករក និង​ចាប់​បង្ក្រាប​។

ការ​បង្ក្រាប​ដែល​បាន​ធ្វើ​ឡើង​ពី​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រោម​ការ​សម្រប​សម្រួល​​ពី​ស្ថាប័ន​អយ្យការ​ខេត្ត នៅ​ថ្ងៃ​ទី​២៧ តុលា នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រាយការណ៍​ថា មានការ​ដឹក​ជញ្ជូន​ឈើ​របស់​ឈ្មួញ​មក​លាក់​ទុក​នៅ​ព្រៃ​ខាងក្រោយ​ភូមិ​ជាង​២​គីឡូ​មែ​ត្រ តែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មិន​មានការ​យកចិត្តទុកដាក់​លើ​ចំណាត់ការ​។

សេចក្តី​រាយ​ការ​បានឱ្យ​ដឹង​ថា ឈើ​លេខ​១​រាប់រយ​កំណាត់ ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញ ពី​តំបន់​ផ្សេង​ៗ ពិសេស​តាម​ព្រៃ​ពី​ខេត្តមណ្ឌលគិរី យក​មក​គរ​ទុក​នៅ​ខាងក្រោយ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ គឺ​ត្រៀម​លើក​ស្ទូច​ដាក់​រថយន្ត​យី​ឌុ​ប រួច​បន្ត​សម្រុក​ដឹកនាំ​ចេញ​។

ប្រភព​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​របស់​ឈ្មួញ​ភាគច្រើន គឺ​ធ្វើ​ឡើង​នៅ​ពេល​យប់ ដោយ​ការ​ដឹក និង​ត្រូវធ្វើ​ទៅ​តាម​គ្រប់​រូបភាព ដូច​ជា​ការ​ដឹក​បង្កប់​ក្នុង​ឧស ឬ​ក៏​ដំឡូង និង​ស្រូវ​ជាដើម​។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ លោក ប៉ា​ល់ សុខ​កែវ បាន​ប្រាប់​អ្នកកាសែត​ថា ជាមួយនឹង​ការ​បង្ក្រាប​ឈើ​ពី​សំណាក់​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​អាវុធ​ហត្ថ​​ខេត្ត គឺ​សមត្ថកិច្ច​ពុំ​បាន​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​នេះ​ទេ ។ ជាមួយនឹង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ឈើ​ចំនួន​២៤០​កំណាត់​ធំ​ៗ ដែល​សុទ្ធ​សឹង​ជា​ឈើ​លេខ​១​សុ​ក្រំ និង​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដើម្បី​បន្ត​វិធានការ ។

សមត្ថកិច្ច​បាន​អះអាង​ថា ក្រោយ​ពី​ការ​ចាប់ និង​ប្រមូល​យក​នាំ​ទៅ​រក្សា​ទុក​រួច​មក​នោះ សមត្ថកិច្ច និង​បន្ត​នីតិវិធី​ស្រាវជ្រាវ​រក​ម្ចាស់ ក៏​ដូច​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ