ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​លេង​មួយ​ក្បាច់​

11 ឆ្នាំ មុន

ស្រ្ដី​មេម៉ាយ​ម្នាក់​ឈ្មោះ​ សម្បូរ​ ​រកស៊ី​លក់​ដូរ​​​​បាយ​សម្ល​​មុខ​ផ្ទះ​ ។ ​​ថ្ងៃ​​នេះ​​​ម៉ោង​​ ​៧​កន្លះ​យប់​​​គាត់​រៀប​ចំ​សាតុ​​កៅអី​​​ ចាន​ឆ្នាំង​ចូល​ផ្ទះ ​រួច​​​រៀប​ចំ​បាយ​​ទឹក​ឱ្យ​កូនៗ ​។ ជួន​ពេល​​នោះ​នាង​ សម្បត្តិ​​​ជា​​កូន​ស្រី​ត្រឡប់​​​មក​ពីរៀន​គួវិញ​ល្មម​​​ ​អ្នក​ស្រី​សម្បូរ​ក៏និយាយឡើង​ ៈ​ ​​អើនែ៎! ​​ចុះ​កូន​​ថ្ងៃ​ហ្នឹង​មាន​រឿ​ង​អី​​បាន​ជា​​មើល​ទៅ​ដូច​ជាស​ប្បាយ​​ម្ល៉េះ ?

​នាង​សម្បត្តិ​និយាយផង​សើច​ផង​​​ ៖​ ​ចាស! ​ថ្ងៃ​នេះ​កូន​លេង​មួយ​ក្បាច់​​ប្រកាច់​ស្អាត​តែ​ម្ដង ។​​
ម្ដាយ​ ៖ យី! ​​ចុះស្អី​ទៅ​មួយ​ក្បាច់​ប្រកាច់​ស្អា​ត​នោះ​កូន​.? ​
នាងសម្បត្តិ​ ៖ ​ចាស!​ម៉ាក់ ​ថ្ងៃ​នេះ​កូន​ស្លៀក​សំពត់​ខើច​ខ្លី​ម្ដង​ ស្រាប់​តែ​​​ពួក​ប្រុស​​ៗចោម​រោម​​សម្លឹងមើល​កូន​ដូចឃ្មុំ​​យ​ក​ផ្កា​​អីុចឹង​​ ។​
ម្ដាយ ៖​ ​អើ! ​អាពួក​ប្រុស​ៗ វាតែប៉ុណ្ណឹង ​​​តែ​កូន​​​កុំថាឱ្យគេ​អាក្រក់​ៗ ​ពេក​ណ៎ា​​ ប្រយ័ត្ន​គេ​ខឹង​គុំគួន​​លួច​ធ្វើ​បាប​យើង​ ។
​នាងសម្បត្តិ​ ៖ ​ចាស! ម៉ាក់​ ​កូនដឹង​ហើយ ​​កូន​គ្រាន់​តែ​ក្នាញ់​​ ហើយសួរ​ពួកគាត់​ថា ​ម៉េ​ច​ក៏​បង​​ៗ​ចោម​មើល​ខ្ញុំច្រើន​ម្ល៉េះ​​ ខ្ញុំអៀន​ណាស់​ ? ​
ម្ដាយ ៖ អើ! ​​ត្រូវហើយ​ៗ ចុះពួក​កន្លង់​ដាច់​កន្លុះ​ថា​ម៉េច​ដែរ​កូន​ ?
​នាង​សម្បត្តិ​ ៖ ​​ចាសម៉ាក់!​គាត់​ថាស្រី​ៗ ​​ស្លៀក​​​ផិត​ផើយ​អីុចឹង​គួរឱ្យទាក់​ទាញ​​ ក្នាញ់​ចង់​តែ​​​មើ​ល​​​​មិន​ឆ្អែត​ភ្នែក​ទេ​ ។​
​ម្ដាយ​ ៖  ​​អើ! ត្រូវ​ហើយ​​ប្រុស​ៗ​​វា​ឆ្ងាញ់​តែ​ម្ដុំ​​ហ្នឹង​​ ហើយ​យ៉ា​ងម៉េច​ទៀត​កូន​ ?
 ​នាង​សម្បត្តិ​ ៖ពួកគាត់​​និយាយទៀតថា ​តែ​បើស្រាត​ទាំងអស់​វិញ​អា​​​ក្រក់​មើល​ណាស់​​ លែ​ង​​ស្អាត​ លែងចង់មើល​​ហើយ​ ។​
ម្ដាយ​ ៖ ​អាប្រុស​មាត់ច​ង្រៃ​ ! ​អើ​ហើ​យ​យ៉ាង​ម៉េច​ទៀត​កូន​ ?
​នាងសម្បត្តិ​ ៖ ​ពេល​នោះ​កូន​ក៏​ស្រាត​​​ទាំង​អស់​​​តែម្ដង​​ ​!​
ម្ដាយ​ ៖ ​ពុទ្ធោ ! ​កូន​ចំកួត​ ? ? ?