ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរកែប​កំពុង​ចាក់​ខ្សាច់​ពង្រីក​ឱ្យកាន់តែ​ធំ​ទូលាយ​មុន​បុណ្យ​សមុទ្រ

6 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ រយៈពេល​ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​មានការ​អភិវឌ្ឍ​ច្រើន​នៅ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​កែប ដូច​ជា​កសាង​សួនច្បារ វិ​ថី ពិសេស​ការ​ចាក់​ខ្សាច់​ពង្រីក​ឆ្នេរ​កម្សាន្ត ។ នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៧​នេះ ឆ្នេរកែប​កំពុង​រៀបចំ​ចាក់​ខ្សាច់​ពង្រីក​ប្រវែង​២៤០​ម៉ែត្រ​បន្ថែម​ទៀត…

ខេត្ត​កែប ៖ រយៈពេល​ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​មានការ​អភិវឌ្ឍ​ច្រើន​នៅ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​កែប ដូច​ជា​កសាង​សួនច្បារ វិ​ថី ពិសេស​ការ​ចាក់​ខ្សាច់​ពង្រីក​ឆ្នេរ​កម្សាន្ត ។ នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៧​នេះ ឆ្នេរកែប​កំពុង​រៀបចំ​ចាក់​ខ្សាច់​ពង្រីក​ប្រវែង​២៤០​ម៉ែត្រ​បន្ថែម​ទៀត ។

អ្នកម៉ៅការ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ចាក់​ដីខ្សាច់​បន្ថែម​នៅ​កន្លែង​លេង​ទឹក​​ឆ្នេរកែប​ប្រវែង​២៤០​ម៉ែត្រ​នេះ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ដោយ​មិន​ត្រឹមតែ​ងាយស្រួល​ងូតទឹក​លេង​ទេ​ថែម​ទាំង​ឱ្យ​អ្នក​ដើរ​តាម​បណ្ដោយ​ឆ្នេរ​មាន​ទីធ្លា​កាន់តែ​ឆ្ងាយ​ថែម​ទៀត​ផង ។

ចំពោះ​ការ​ចាក់​ខ្សាច់​ពង្រីក​ឆ្នេរ​នោះ អ្នកម៉ៅការ​បាន​និយាយ​ត្អូញត្អែរ​ពី​ការ​លំបាក​ចុះ​ទៅ​ធ្វើ​ក្នុង​សមុទ្រ​ដូច​ជា​ការ​ជញ្ជូន​ខ្សាច ់និង​ថ្ម ជាដើម ព្រោះ​ទឹក​មិន​នាច​ពេល​ថ្ងៃ​ទេ គឺ​ទឹកសមុទ្រ​នាច​នៅ​ពេល​យប់ ។ ទោះបីជា​យ៉ាងណា​ក្តី លោក​នឹង​ឲ្យ​កម្មករ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​ហើយ​មុន​ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​រៀបចំ​នៅ​ខែធ្នូ ឆ្នាំ​២០១៧​នេះ ។

នា​ពេល​កន្លង​មក​តំបន់​រមណីយដ្ឋាន​ឆ្នេរកែប​បាន​ចាក់​ខ្សាច់​ពង្រីក​ឆ្នេរ​កម្សាន្ត​ឲ្យ​ធំ​ទូលាយ​​ជាង​មុន ដោយ​ខ្សាច់​នាំ​យក​ពី​កន្លែង​ផ្សេង ជា​ខ្សាច់​ម៉ដ្ឋ​ល្អ ។ មិន​បញ្ចប់​ត្រឹមនោះ​បច្ចុប្បន្ន​បាន​ចាក់​ខ្សាច់​ពង្រីក​ឆ្នេរ​បន្ថែម​ទៀត ធ្វើ​ឱ្យ​កន្លែង​កម្សាន្ត​កាន់តែ​ធំ​ទូលាយ​ខ្លាំង​ឡើង ។

កែប​គឺជា​តំបន់​កម្សាន្ត​មាត់សមុទ្រ​ដ៏​ពេញ​និយម​មួយ​នៅ​កម្ពុជា ។ ការ​ទៅ​ទីនោះ​មិន​ត្រឹម​តែ​បាន​លេង​កម្សាន្ត​នឹង​ទឹកសមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​គ្រឿង​សមុទ្រ ដូច​ជា​ក្តាម មឹក ជាដើម សម្រាប់​ទិញ​ទទួលទាន​ស្រស់​ៗ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ