ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត សង្ឃឹម និង វេ​ង សុ​ភ័ក្ត្រ ជួប​ថៃ​ថ្ងៃ​សុក្រ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង វេ​ង សុ​ភ័ក្ដ្រ មក​ពី​ក្លិប​កងពលតូច​ពិសេស​ឆត្រយោង​៩១១​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV…

រាជធានី​ភ្នំពេញ ៖ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង វេ​ង សុ​ភ័ក្ដ្រ មក​ពី​ក្លិប​កងពលតូច​ពិសេស​ឆត្រយោង​៩១១​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV ក្នុង​កម្មវិធី Ganzberg Uber Figthers នៅ​យប់​ថ្ងៃ​សុក្រ ទី​២៧ តុលា នេះ​។ អ្នក​និយម​តាមដាន​ការ​ប្រកួតភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករកម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា? ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ។

បឺត សង្ឃឹម ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កៅ​ឡាន ប៉េ​ឡេ​បុរី​រ៉ាំ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ យោង​តាម​ប្រវត្តិ បឺត សង្ឃឹម ធ្លាប់​ប្រកួត​៥៧​ដង ឈ្នះ​៤២​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៤៥​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ចាំ​មើល​បឺត សង្ឃឹម អាច​យកឈ្នះ​កីឡាករ​ថៃ​រូប​នេះ​ដែរ​ឬ​យ៉ាងណា ។

វេ​ង សុ​ភ័ក្ដ្រ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ម៉ៃ​សុទ្ធ ប៉េ​ឡេ​បុរី​រ៉ាំ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ វេ​ង សុ​ភ័ក្ត្រ ធ្លាប់​ប្រកួត​៥២​ដង ឈ្នះ​៤៥​ដង ចាញ់​៦​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង ក្នុង​ពេល​កីឡាករ​ថៃ​ជា​ដៃគូ​ធ្លាប់​ប្រកួត​៨៣​ដង​ឈ្នះ​៦១​ដង ចាញ់​១៩​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ។ វេ​ង សុ​ភ័ក្ដ្រ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ល្អ​គួរសម​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​បាន​ឬ​អត់​នោះ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​។

ក្រៅពី​គូ​អន្តរជាតិ​ទាំង​២​គូ​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​ធម្មតា​​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ផង​ដែរ​ដូច​ជា កីឡាករ ឡុ​ង ចំរើន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​កីឡាករ ណា​ក់ សុខា មក​ពី​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ និង​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ថន វាសនា មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ