ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុករថយន្ត​ធុនធំ​សណ្តោង​រ៉ឺ​ម៉ក​ រង​របួសធ្ងន់​២​អង្គ​នាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​ដងផ្លូវ​ជាតិ​សម្តេច​សង្ឃ ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​ដងផ្លូវ​ជាតិ​សម្តេច​សង្ឃ ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង រវាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០១៧ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១G-៦៧២៨ បើកបរ​ក្នុង​ទិស​ដៅ​ពី​ស្ទឹង​ហាវ​ឆ្ពោះទៅ​វាល​រេញ ដោយ​ឈ្មោះ ម៉​ម វុ​ធ ហៅ​ពុធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

មក​ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​ធុនធំ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពាក់​ស្លាក​លេខ ក​-៤៨៩៥ ភព​៣ កំពុង​ចត​ស្ងៀម​នៅ​លើ​ផ្លូវ (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ។ គ្រោះថ្នាក់​ខាងលើ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ និង​មាន​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​ថ្មដា​ក្រោម រួម​ដំណើរ​ជាមួយ​ម៉ូតូ​រង​របួសធ្ងន់ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ឬ​ឯ​វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ