ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​អភិបាលរង​ស្រុក​ព្រៃ​នប់​ថ្មី

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រីរាជការ​ចំនួន​៤​រូប ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ស្រុក​ព្រៃ​នប់ នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​សាលាស្រុក​ព្រៃ​នប់ ក្រោម​អធិបតីភាព…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រីរាជការ​ចំនួន​៤​រូប ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ស្រុក​ព្រៃ​នប់ នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​សាលាស្រុក​ព្រៃ​នប់ ក្រោម​អធិបតីភាព លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ លោកស្រី​អភិបាលរង​ខេត្ត ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល អភិបាលរង​ស្រុក មន្ត្រីរាជការ ការិយាល័យ អង្គភាព​ជុំវិញ​ស្រុក ។

តាម​សេច​ត្តី​ប្រកាស​តែ​តាំង និង​ផ្ទេរ​មុខ​តំណែង​មន្ត្រីរាជកា​របស់​ក្រសួងមហាផ្ទៃ បាន​សម្រេច​តែង​អភិបាលរង​ស្រុក​ព្រៃ​នប់ ចំនួន​៤​រួប ក្នុង​នោះ​មាន ទី​១.​លោក ប៉េង សៅ​ឌូ ជា​អភិបាលរង​ស្រុក​ព្រៃ​នប់ ។ ទី​២.​លោក យឹ​ម សុខ​សំ​អូន ជា​អភិបាលរង​ស្រុក​ព្រៃ​នប់ ។ ទី​៣.​លោក សេក ដា​រ៉ា​វុ​ទ្ធ ជា​អភិបាលរង​ស្រុក​ព្រៃ​នប់ ។ និង​ទី​៤.​លោកស្រី ម៉​ម សា​មុត ជា​អភិបាលរង​ស្រុក​ព្រៃ​នប់ ។

ហើយ​សម្រាប់​អភិបាលរង​ស្រុក​ព្រៃ​នប់​ចាស់​ដែល​មាន​ចំនួន​២​រួប​នោះ មាន ទី​១.​លោក អក ស៊ុ​ង​ហ៊​ន ត្រូវ​បាន​ប្តូរ​ពី​អភិបាលរង​ស្រុក ទៅ​សាលាខេត្ត​ព្រះ​សីហ​នុ ។ ទី​២.​លោកស្រី យ៉ឹ​ង សុ​ឃឿ​ន ប្តូរ​ពី​អភិបាលរង​ស្រុក ទៅ​ជា​អភិបាលរង​ក្រុងព្រះសីហនុ ។ លោកស្រី ម៉​ម សា​មុត ដែល​ទើប​ទទួល​ជា​អភិបាលរង​ស្រុក​ថ្មី តំណាង​ឲ្យ​អភិបាលរង​៣​នាក់​ទៀត បាន​ឡើង​អាន​ការ​ប្តេជ្ញា​ចិត្ត ខិតខំ​គោរព និង​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ អនុវត្តន៍​មុខងារ​តួនាទី​តាម​កាតព្វកិច្ច​ដែល​បាន​ចែង​ក្នុង​ច្បាប់ ។ អនុវត្តន៍​នូវ​គោលនយោបាយ​អភិ​វ​ឌ្ឈ​ន៍​ជាតិ គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ កំណែ​ទម្រ​ង​វិមជ្ឈការ វិ​សហ​មជ្ឈការ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពង្រឹង​សាមគ្គី​ផ្ទៃក្នុង សំដៅ​រួមចំណែក​អភិ​វ​ឌ្ឈ​ន៍​មូលដ្ឋាន លុប​បំបាត់​ភាព​ក្រីក្រ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ឡើង​មាន​មតិ​ផ្ដាំផ្ញើ ក៏​ដូច​ជា​សំណូមពរ​ដល់ លោក លោកស្រី ដែល​ទើប​ទទួល​មុខ​តំ​ណែ​ជា​អភិបាលរង​ស្រុក​ថ្មី​នេះ ត្រូវ​ប្រកាន់​កា​ងារ​ធ្វើ​ដោយ​ឆន្ទៈ បម្រើ​រាស្ត្រ បម្រើ​ពលរដ្ឋ កុំ​ប្រកាន់​បក្ខពួក​និយម សាមគ្គី​ផ្ទៃក្នុង​រួម​គ្នា​អភិ​វត្ត​ន៍​មូលដ្ឋាន តាម​គោលនយោបាយ​ប្រមុខ​រាជរដ្ឋាភិបាល គោរព​តួនាទី ស្តាប់​ការ​ណែនាំ​ពី​ថ្នាក់លើ​របស់​ខ្លួន​ក្នុង​កា​ងារ ដូច​ជា​អភិបាលស្រុក​ជាដើម ព្រោះ​អភិបាលស្រុក​គី​ជា​ថ្នាក់ដឹកនាំ​តំណាង​ឲ្យ​អភិបាលខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ