ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Leicester City ជ្រើសរើស​អតីត​គ្រូបង្វឹក Southampton ធ្វើ​ជា​គ្រូបង្វឹក​ថ្មី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា Leicester City បាន​តែងតាំង​លោក Claude Puel អតីត​គ្រូបង្វឹក​របស់​ក្រុម…

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា Leicester City បាន​តែងតាំង​លោក Claude Puel អតីត​គ្រូបង្វឹក​របស់​ក្រុម Southampton ឲ្យ​ធ្វើ​ជា​អ្នកគ្រប់គ្រង​របស់​ពួក​គេ​ក្រោយ​ពី​ការ​បណ្តេញ​លោក Craig Shakespeare កាលពី​ស​ប្តា​ហ៍​មុន ។ គាត់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រហូត​ដល់​ខែមិថុនា ឆ្នាំ ២០២០ ហើយ​ត្រូវ​បាន​ពិពណ៌នា​ដោយ​អនុប្រធាន​ក្លឹ​ប Aiyawatt Srivaddhanaprabha ថា​ជា «​សម​ល្អ​ឥត​ខ្ចោះ​» ។

Leicester បាន​សម្ភាស​បេក្ខជន​ជា​ច្រើន​សម្រាប់​តំណែង​ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​បណ្តោះអាសន្ន​សម្រាប់​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ​ដោយ​លោក Michael Appleton ។ លោក Puel ត្រូវ​ប្រកាស​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ ហើយនឹង​ចាប់ផ្តើម​ទទួល​បន្ទុក​ការងារ​លើ​ការ​ប្រកួត នៅ​ថ្ងៃអាទិត្យ​ជាមួយនឹង​ក្រុម Everton ។

លោក Puel បាន​និយាយ​ថា «​នេះ​ជា​ឱកាស​យ៉ាង​ថ្លៃថ្លា​សម្រាប់​ការ​ទទួល​បានការ​ងារ​នេះ​» ។ លោក​បាន​បន្ត​ទៀត​ថា «​វា​ជា​ឱកាស​ដែល​ខ្ញុំ​អាច​ជួយ​ក្លឹ​ប​ឲ្យ​បង្កើត​សមិទ្ធផល​ថ្មី​នៅ​ថ្ងៃ​មុខ និង ខ្ញុំ​សង្ឃឹមថានឹង​អាច​ធ្វើការ​ជាមួយនឹង​ម្ចាស់​ក្លឹ​ប កីឡាករ បុគ្គលិក និង​អ្នកគាំទ្រ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ភាព​ជោគជ័យ​នៅ​ពេល​ខាង​មុខ​ទាំងអស់​គ្នា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ