ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​បន្ទោស​អ្នក​ណា​! ម្នាក់​ឃើញ​ក្រហម​ពួយ​យក ម្នាក់​ខៀវ​ភ្លាម​សម្រុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​ចំណុះ​៤០​តោន​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បើក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​បាក់​.​ក​ស្លាប់​គួរ​ឲ្យ​រន្ធត់​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្តុ​ប​លី​យ៉ុ​ង​ផាត់ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​ចំណុះ​៤០​តោន​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បើក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​បាក់​.​ក​ស្លាប់​គួរ​ឲ្យ​រន្ធត់​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្តុ​ប​លី​យ៉ុ​ង​ផាត់ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌដូនពេញ ។
ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឡុ​ង ជីវ័ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ត្មាត ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ជិះ​ម៉ូតូ ពណ៌​ស អត់​មាន​ស្លាក​លេខ បើក​តាម​បណ្តោយ​ជាតិ​លេខ​៦ ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ភ្លើង​ខៀវ​គាត់​ក៏​បើក​ល្បឿន​រៀង​លឿន​ដើម្បី​ឆ្លង​ឲ្យ​ផុត ក៏​ស្រាប់តែ​មាន​រថយន្ត​ធន់​ធំ​មួយ​គ្រឿង ចំណុះ​៤០​តោន ពណ៌​ក្រហម​បើក​បញ្ច្រាស់ទិស​ដៅ​គ្នា​ពី​ត្បូង​ទៅ​ជើង ដែល​មាន​ភ្លើង​ក្រហម​ហើយ គាត់​មិន​បាន​ឈប់​នោះ​ទេ ថែម​ទាំង​បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​លី​យ៉ុ​ង​ផាត់​ធ្វើ​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​អត់​ទាន់ ក៏​ត្រូវ​រថយន្ត​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែកម៉ូតូ​វិញ​មិន​មាន​ខូចខាត​អី​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​ដាច់​កន្ទុយ​ស្លាក​លេខ​តែ​ប៉ុណ្ណោះ រីឯរថយន្ត​បង្ក​វិញ​មិន​បាន​ឈប់​ដោះស្រាយ​គ្នា​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​បាន​បន្ថែម​ល្បឿនបើក​រត់គេច​ខ្លួន តែ​ពេល​ឆ្លង​ផុត​ស្ពាន​លី​យ៉ុ​ង​ផាត់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ភ្នៅ​ឃាត់​បាន​តែ​រថយន្ត ប៉ុណ្ណោះ ចំណែក​តៃកុង​រថយន្ត​វិញ​រត់គេច​ខ្លួន​បាត់​ស្រមោល ។


ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ក្រុង ក៏​បាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ចំនែកឯ​សព​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ