ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ISIS គំរាម​វាយប្រហារ World Cup 2018 ហើយ​រា​ដា​របស់​ពួ​កគេ​គឺ Lionel Messi

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ពួក​ជ្រុលនិយម​អ៊ី​ស្លា​ម ISIS បាន​បញ្ចេញ​រូប​កីឡា​ករ​​ល្បី Lionel Messi យំ​ចេញ​ឈាម​នៅ​ក្នុង​គុក…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ពួក​ជ្រុលនិយម​អ៊ី​ស្លា​ម ISIS បាន​បញ្ចេញ​រូប​កីឡា​ករ​​ល្បី Lionel Messi យំ​ចេញ​ឈាម​នៅ​ក្នុង​គុក ដើម្បី​ធ្វើ​ជា​សារ​គំរាម​សម្លាប់​កីឡាករ និង​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់ World Cup 2018 នៅ​ប្រទេស​រុ​ស្ស៊ី ។

 នៅ​លើ​រូប​នោះ​គេ​បាន​សរសេរ​ថា «You are fighting a state that does not have failure in its dictionary» ដែល​មាន​ន័យ​ជា​ខេមរភាសា​ថា «​អ្នក​កំពុង​តែ​ប្រឆាំង​ជាមួយនឹង​រដ្ឋ​មួយ​ដែល​​គ្មាន​ទេ​នូវ​ពាក្យ​បរាជ័យ​ក្នុង​វចនានុក្រម​របស់​ពួក​គេ​» ។

ត្រឹមតែ​មួ​យស​ប្តា​ហ៍​ក្រុម ISIS បាន​បញ្ចេញ​រូប​គម្រាម​ដល់ World Cup 2018 ដល់​ទៅ​ពីរ​ដង ដែល​​លើក​ទី​មួយ​នោះ​គេ​បាន​បញ្ចេញ​រូប​ព្រឹត្តិការណ៍​បាល់ទាត់ World Cup 2018 នៅ​ប្រទេស​រុ​ស្ស៊ី ដែល​មាន​ទាហាន jihadi នៅ​ពីក្រោយ​ពាក្យ​ជា​ភាសា​អា​រ៉ាប់​ថា «​រង​ចាំ​ពួក​យើង​» ។ អាជ្ញាធរ​បាន​ចាត់​ទុក​ការ​គម្រាម​នេះ​ជា​ការ​គំរាម​យ៉ាងធ្ងន់ធ្ងរ​មក​កាន់​ក្រុម​កីឡាករ និង​ក្រុម​អ្នកគាំទ្រ World Cup 2018 ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ