ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូនឧកញ៉ាម្នាក់អត់សុខចិត្ត ដែលប៉ូលិសធ្វើទារុណកម្មសួរ​ចម្លើយ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ យុវជន​ម្នាក់ ក្នុង​ចំណោម​៥​នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​ឧកញ៉ា​ម្នាក់ នៅ​​ភ្នំពេញ ទើប​មក​លេង​ខេត្ត​ប៉ៃលិន​បាន​រយ​:​ពេល​១​អាទិត្យ លុះ​ទៅ​ជួបជុំ​ផឹកស៊ី​ជា​មួយ​​មិត្តភក្តិ ស្រាប់តែ​ទៅ​ឈរ​មើល​គេ​ឈ្លោះ​គ្នា​នៅ​ក្បែរ​នោះ…

ខេត្តប៉ៃលិន ៖ យុវជន​ម្នាក់ ក្នុង​ចំណោម​៥​នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​ឧកញ៉ា​ម្នាក់ នៅ​​ភ្នំពេញ ទើប​មក​លេង​ខេត្ត​ប៉ៃលិន​បាន​រយ​:​ពេល​១​អាទិត្យ លុះ​ទៅ​ជួបជុំ​ផឹកស៊ី​ជា​មួយ​​មិត្តភក្តិ ស្រាប់តែ​ទៅ​ឈរ​មើល​គេ​ឈ្លោះ​គ្នា​នៅ​ក្បែរ​នោះ ក៏​ត្រូវ​នគរបាល​ស្នងការ​ខេត្ត​ ចាប់​យក​ទៅ​វាយ​សួរ​ចម្លើយនៅ​ក្នុង​បន្ទប់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ ។

ហេតុការណ៍​​​ឃាត់ខ្លួន​​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​​៣០​នាទី​​យប់ ថ្ងែ​ទី​២៥ ​តុលា  ស្ថិត​នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ដែល​ត្រូវ​នគរបាល​វាយ​នឹង​ដំបង ដើម្បី​សួរ​ចម្លើយ មានឈ្មោះ ណូ សា​បៀ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​ជាំ ខ្នង និង​ក្បាល រស់នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានដោយ​មក​លេង​ផ្ទះ​បងប្អូន នៅ​ក្នុងភូមិ​អូរ​តា ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន មាន​ឪពុក ឈ្មោះ ប៉ែន នួន អាយុ​៤៨​ឆ្នាំ ។ ចំណែក​ក្មេង​ទំនើង​៤​នាក់​ទៀត ត្រូវ​គេ​វាយ​ដូច​គ្នា​ដែរ រស់នៅ​ក្នុង​ក្រុងប៉ៃលិន ។

ប្រភព​​ពី​ជន​រង​គ្រោះ ឈ្មោះណូ សា​បៀ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​មិន​ធ្លាប់​ដើរលេង​ផឹកស៊ី​អ្វី​ពី​មុន​មក​នោះ​ទេ ហើយ​ក៏​មិន​ធ្លាប់​ត្រូវ​បាន​ឪពុក​ម្តាយ​ជេរ​ស្តី​អ្វី ដោយសារ​ការ​ដើរ​លេង​ខុសច្បាប់​ដែរ ។ ប៉ុន្តែ​ពេល​មក​លេង​ផ្ទះ​បងប្អូន​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​១​អាទិត្យ ជិត​ដល់​ថ្ងៃ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ភ្នំពេញ​វិញ ស្រាប់តែ​មិត្តភក្តិ​បបួល​ឱ្យទៅ​ជួបជុំ​គ្នា​ផឹកស៊ី​នៅ​ក្បែរ​កន្លែង​កើតហេតុ តាំងពី​ម៉ោង​៦​ល្ងាច រ​ហុត​ដល់​ម៉ោង​១១​យប់ ស្រាប់តែ​មាន​ក្មេង​ប្រុស​ៗ ៤​ទៅ​៥​នាក់ បាន​ឈ្លោះ​ទា ស់​ទែង​គ្នា ហើយ​រូបគេ​ក៏​ចូល​ទៅ ហាម​ឃាត់ ។

ប្រភព​បន្ត​​​ថា ស្រាប់តែ​មួយសន្ទុះ​ក្រោយមក នគរបាល​ស្នងការ​ខេត្ត បាន​ជិះ​រថយន្ត​មក​ដល់​ចាប់​ទាំង​ក្មេង​ៗ​ទាំងនោះ និង​រូបគេ​តែ​ម្តង ។ ពេល​ទៅ​ដល់​ក្នុង​បន្ទប់ មាន​នគរបាល​ម្នាក់ ឈ្មោះ កន សា​រុន បាន​យក​ដំបង​វាយ​ទៅ​លើ​ខ្នង​របស់​គេ​ចំនួន​៣ ទៅ​៤​ដំបង​យ៉ាង​ខ្លាំង​ៗ ហើយ​ក្រោយមក​ក៏​វាយ​ទៅ​លើ​ក្បាល​របស់​គេ​ផ្ន្នែ​ក​ខាងក្រោយ​ចំនួន​៥​ទៅ​៦​ដំបង​ទៀត ស្ទើរតែ​បែកក្បាល ។ ចំណែក​យុវជន​៤​នាក់​ទៀត ក៏​ត្រូវ​នគរបាល​ធ្វើ​ទារុណកម្ម​ដូច​គ្នា ដោយ​វាយ​បណ្តើរ​សួរ​រក​បក្សពួក​បណ្តើរ ។ លុះ​ក្រោយមក​នគរបាល​នោះ​ដឹង​ថា រូបគេ​ជា​កូន​ឧកញ៉ា ​ក៏​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ តែ​រូបគេ​មិន​សុខចិត្ត នឹង​ការ​វាយ​ធ្វើ​ទារុណកម្ម​បែប​នេះ​ទេ ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ និង​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ នៅ​ត្រង់​ចំណុច​មុខ​សាលា​ច​ន​សាន់ ស្ថិត​ក្នុងភូមិ​ខាងលើ ។

លោក​បន្ត​ថា ការ​វាយ​ទៅ​លើ​ក្មេង​ៗ ខាងលើប្រហែលជា ដោយសារ​តែ​ពួក​គេ​តដៃ​នឹង​នគរបាល ។ តែ​តាម​ច្បាប់​ការសួរ​ចម្លើយ​ មិន​អាច​វាយ​ទៅ​លើ​ជនសង្ស័យ​នោះ​ទេ ព្រោះ​ជា​​អំពើ​ខុសច្បាប់ ហើយ​ក៏​ទទួល​បាន​លទ្ធផល​ចម្លើយ​មិនល្អ​ដែរ ៕

អត្ថបទសរសេរ ដោយ