ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​​នាំ​គ្នា​ដាំ​ពន្លៃ​ ព្រោះ​ចំណូល​ច្រើន​ជាង​ស្រូវ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ស្រុក​បន្ទាយមាស បាន​នាំ​គ្នា​ដាំ​ពន្លៃ​ដោយ​អះអាង​ថា ប្រមូល​ផល​បាន​ចំណូល​ចំណេញ​ច្រើន​ជាង​ធ្វើ​ស្រូវ ។ លោក នាង ប្រុស អាយុ​៥៦​ឆ្នាំ…

ខេត្តកំពត ៖ ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ស្រុក​បន្ទាយមាស បាន​នាំ​គ្នា​ដាំ​ពន្លៃ​ដោយ​អះអាង​ថា ប្រមូល​ផល​បាន​ចំណូល​ចំណេញ​ច្រើន​ជាង​ធ្វើ​ស្រូវ ។

លោក នាង ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​កន្សោម​អក ឃុំ​បន្ទាយមាស​ខាងលិច បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទៃដី​គាត់​ដាំ​ពន្លៃ​មាន​កន្លះ​ហិ​កតា ដាំ​រយៈពេល​៦​ខែ​ទើប​ប្រមូល​ផល​បាន​បើ​គិត​ជា​ប្រាក់​២០​លាន​រៀល តែបើ​ស្រូវ​វិញ​មិន​បាន​២០​លាន​រៀល​ទេ​ក្នុង​ផ្ទៃដី​ទំហំ​ប៉ុន​គ្នា។ ពេល​កំពុង​ជីក​យក​មើម​ពន្លៃ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ គាត់​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា មិន​ពិបាក​ទេ​អ្នក​ដាំ​ពន្លៃ ព្រោះ​ឈ្មួញ​ឱ្យ​តែ​ដល់​ខែ​ប្រមូល​ផល​គេ​មក​ចាំ​ប្រមូល​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​៣​ពាន់​៥​រយ​រៀល តែបើ​ស្រូវ​១​គីឡូក្រាម​បាន​តែ​៨​រយ​រៀល ប៉ុណ្ណោះ ។

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​លី សា​រ៉ាត់ ភេទ​ស្រី អាយុ​៥៤​ឆាំ្ន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ដាំ​ពន្លៃ​ព្រោះ​ពន្លៃ​មាន​ទីផ្សារ​ជាង​ស្រូវ ។ ពេល​នេះ​ដីស្រែ​ជា​ច្រើន​​ដែល​ធ្លាប់​ស្ទូងស្រូវ​គឺ​បាន​ឈប់​ដាំ​ស្រូវ​ហើយ និង​ងាក​មក​ដាំ​ពន្លៃ​យក​ផល​វិញ ។

លោក ម៉ក់ សឿ​ន ប្រធាន​ឃុំ​បន្ទាយមាស និយាយ​ថា ការ​ដាំ​ពន្លៃ​ជា​មុខរបរ​ថ្មី​របស់​គ្រួសារ​​នីមួយ​ៗ តែ​លោក​មិន​ទាន់​បាន​ចុះ​សិក្សា​ទេពី​បញ្ហា​ដាំ​ដុះ​របស់​កសិករ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ