ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ធ្វើ​វេទិការ​សាធារណៈ និង​ពិគ្រោះ​យោបល់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខណៈ​នេះ​បាន​នឹង​កំពុង​ធ្វើ​ឡើង​សាលា​ខណ្ឌមានជ័យ ស្ថិត​នៅ​ក្បែរ​នឹង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដើម្បី​ស្តាប់​នូវ​អ្វី​ដែល​កង្វល់ និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កែ​លម្អរ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់…

រាជធានី​ភ្នំ​ពេ​ញា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខណៈ​នេះ​បាន​នឹង​កំពុង​ធ្វើ​ឡើង​សាលា​ខណ្ឌមានជ័យ ស្ថិត​នៅ​ក្បែរ​នឹង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដើម្បី​ស្តាប់​នូវ​អ្វី​ដែល​កង្វល់ និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កែ​លម្អរ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន ។

 វេទិកាសាធារណៈ​នេះ​បាន​ធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក ជួប ខុន សមាជិក​ក្រុមប្រឹក្សា​រាជ​ធានី​ភ្នំពេញ​តំណាង​ឱ្យ​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ លោកស្រី​មុំ សណ្តាប់​សមាជិកា ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌមានជ័យ​និង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត ។

លោក ជួប ខុន បានឱ្យ​ដឹង​ថា វាទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​មាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ