ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី​ជួយ​មើលផ្លូវ​ផង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ហៅ​ថា​ផ្លូវ​កូនសិស្ស​ចេញពី​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ភូមិ​ព្រៃ​ឈើទាល ឆ្លងកាត់​ភូមិ​ព្រៃ​ទទឹង និង​ភូមិ​ព្រៃ​តា​យឹ​ង ឃុំ​ប្រសូតិ​ស្រុក​ស្វាយ​ទាប ត​ភ្ជាប់​ឆ្ពោះទៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌ កំពុង​ខូច​ទាំងស្រុង​ក្លាយជា​រណ្តៅ​សម្បុកមាន់​ជ្រៅ​ៗ…

ខេត្តស្វាយរៀង ៖ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ហៅ​ថា​ផ្លូវ​កូនសិស្ស​ចេញពី​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ភូមិ​ព្រៃ​ឈើទាល ឆ្លងកាត់​ភូមិ​ព្រៃ​ទទឹង និង​ភូមិ​ព្រៃ​តា​យឹ​ង ឃុំ​ប្រសូតិ​ស្រុក​ស្វាយ​ទាប ត​ភ្ជាប់​ឆ្ពោះទៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌ កំពុង​ខូច​ទាំងស្រុង​ក្លាយជា​រណ្តៅ​សម្បុកមាន់​ជ្រៅ​ៗ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ដោយសារ​តែ​រថយន្ត​ធុន​ធំ​ៗ បើកបរ​នៅ​ពេល​ភ្លៀង​នា​រដូវវស្សា​នេះ ។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ខាងលើ បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត មេត្តា​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​ជួសជុល​ផ្លូវ​ជនបទ​មួយ​ខ្សែ​នេះ​ផង ។ បច្ចុប្បន្ន​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​ពិសេស សិស្សានុសិស្ស ធ្វើ​ដំណើរ​ទៅ​សាលារៀន និង​ពេល​សមាជិកគ្រួសារ​មាន​ជំងឺ និង​ពេល​បញ្ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពិនិត្យ និង​ឆ្លងទន្លេ​នៅ​ពេល​យប់​ទៅ​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទីរពេទ្យ​បង្អែក ។ សូម​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​មើល​ផ្លូវលំ ជនបទ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ