ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌដល់ថ្នាក់សម្លា.ប់ប្រពន្ធ​ តើអ្នកបានអីមកវិញ?

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​ឃាតករ​សម្លាប់​ប្រពន្ធ​ខ្លួនឯង បាន​ដើរ​ចូល​ទៅ​សារភាព​យ៉ាង​ស្ងាត់ស្ងៀម នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្កែ ក្រោយ​ពី​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ចោល​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង កាលពី​វេលា​ម៉ោង​​១១ និង៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​ឃាតករ​សម្លាប់​ប្រពន្ធ​ខ្លួនឯង បាន​ដើរ​ចូល​ទៅ​សារភាព​យ៉ាង​ស្ងាត់ស្ងៀម នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្កែ ក្រោយ​ពី​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ចោល​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង កាលពី​វេលា​ម៉ោង​​១១ និង៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ​តុលា ​​ស្ថិត​ក្នុងភូមិ​វត្ត​កណ្ដាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ដែល​គេ​សង្ស័យ​ថា បាន​កើតឡើង​ដោយសារ​ភ្លើង​ប្រចណ្ឌ​ ឡើង​កំ​ដៅ​ដល់​កម្រិត។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ​ហើ​ស ហឿ​ង អាយុ​៣៧​ឆ្នាំ រីឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​នី ស្រី​នាង អាយុ​៣៣​ឆ្នាំ មានកូន​ប្រុស​២​នាក់ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ​។ មន្ត្រី​ដដែល​បាន​បន្ត​ថា បុរស​ជា​ប្ដី​បាន​តាម​ទៅ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដល់​វាលស្រែ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​។ ប៉ុន្តែ​ក្រោយ​ពី​សម្លាប់​ប្រពន្ធ ជន​នេះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេ​ខ្លួន តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ជន​នេះ​ក៏​បាន​ដើរ​ចូល​ទៅ​សារភាព​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្កែ ខណៈ​កម្លាំង​សមត្ថកិច្ច​ព្រោងព្រាត​កំពុង​តាម​ស្វែង​រកមុខ​ជន​នេះ​ស្ទើរ​គ្រប់​ទីកន្លែង ពេញ​វាលស្រែ ដែល​ទំនងជា​គិត​ថា ខ្លួន​មិន​អាច​គេច​ផុត​ពី​សំណាញ​ច្បាប់ ទើប​ចូល​សារភាព​មុន​ដូច្នេះ​។

ជុំវិញ​ប្ដី​សម្លាប់​ប្រពន្ធ​ខ្លួនឯង​យ៉ាង​ឃោរ​ឃៅ​នេះ បើ​តាម​ការ​បំភ្លឺ​នានា​ពី​សាក្សី​ថា ប្ដី​ប្រពន្ធ​​ខាងលើ​នេះ ហាក់​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ មួយ​រយៈ​ចុង​ក្រោយ​នេះ​។ ការ​មិន​ចុះសម្រុង​គ្នា​នៃ​គ្រួសារ​នេះ អ្នកខ្លះ​និយាយ​ថា ដោយសារ​តែ​បុរស​ជា​ប្ដី​ចេះ​តែ​រករឿង​ប្រពន្ធ​ពេក​។ ប៉ុន្តែ​ខ្លះ​ទៀត​បាន​និយាយ​ថា អាច​ជា​រឿង​ប្ដី​ប្រចណ្ឌ​ប្រពន្ធ​ច្រើន​ជាង​។

ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្ដី​បាន​សរសេរ​សំ​បុត​មួយ​ច្បាប់ ឲ្យ​កូន​យក​ទៅ​ឲ្យ​ប្រពន្ធ តែ​គេ​មិនដឹង​ថា មាន​ខ្លិ​ម​សារ​យ៉ាងណា​ទេ​។ គ្រា​ហ៏​នោះ​បុរស​នេះ​បាន​សួរ​កូន​ថា តើ​ម៉ាក់​ឯង​ទៅ​ណា ? កូន​ឆ្លើយ​ថា ម៉ាក់​ទៅ​ស្រែ​..! ។ ក្រោយ​ពី​សួរនាំ​ហើយ ឈ្មោះ​ហឿ​ង ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ស្រែ​ដែល​ឆ្ងាយ​ពី​ភូមិ​ប្រហែល​៤០០​ម៉ែត្រ​។ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ថា បុរស​នេះ​ទៅ​តាម​សម្លាប់​ប្រពន្ធ​ទេ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​ទើប​មានការ​ភ្ញាក់ផ្អើល​ដោយសារ​គេ​ប្រទះ​ឃើញ​សាកសព​ប្រពន្ធ​ជន​នេះ​ស្លាប់​ក្នុង​ទឹក​ប្រឡាយ​។

ជាមួយនឹង​ការ​ភ្ញាក់ផ្អើល​នេះ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ​ហើ​ស ហឿ​ង បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ក្រោយ​ពី​ចាប់​ប្រពន្ធ​ច្របាច់ ក​ជ្រមុជ​សម្លាប់​ក្នុង​ទឹក​ប្រឡាយ ខណៈ​សមត្ថកិច្ច​ព្រោងព្រាត​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​តាម​រក​ចាប់ខ្លួន។

បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ឈ្មោះ​ហើ​ស ហឿ​ង បាន​សារភាព​ថា «​ខ្ញុំ​ពិតជា​បាន​សម្លាប់​ប្រពន្ធ​មែន ដោយសារ​ភ្លើង​ប្រច័ណ្ឌ​»​។ ជន​នេះ​បាន​រៀបរាប់​ថា ពេល​ខ្លួន​ជិះ​ម៉ូតូ​ទៅ​រកប្រពន្ធ​នៅ​ឯ​ស្រែ ពេល​នោះ​ខ្លួន​ឃើញ​ប្រពន្ធ​កំពុងនិយាយ​ទូរស័ព្ទ តែ​មិនដឹង​និយាយ​ជាមួយ​នរណា​ទេ​។ ពេល​នោះ​ខ្លួន​បាន​សុំ​ឆែក​មើល​លេខ​ទូរស័ព្ទ តែ​ប្រពន្ធ​ខ្លួន​បាន​បដិសេធ ហើយ​ថែម​ទាំង​បោះ​ទូរស័ព្ទ​ចោល​ក្នុង​ទឹក​ទៀត ដែល​នាំ​ឲ្យ​មានការ​ប្រតាយប្រតប់​គ្នា​។ ម្យ៉ាង​ដោយសារ​ខឹង​ប្រពន្ធ​លួចលាក់​មាន​សាហា​យ​ស្មន់​ជាមួយ​ប្រុស​ផ្សេង​ផង ទើប​ចាប់​ច្របាច់ ក​ប្រពន្ធ​ជ្រមុជ​ទឹក​ប្រឡាយ​សម្លាប់​តែ​ម្ដង​ទៅ​។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ​ហើ​ស ហឿ​ង និង​ប្រភព​ខ្លះ​ៗ​ដែល​សមត្ថកិច្ច​បាន​ដកស្រង់​តែ​ប៉ុណ្ណោះ រីឯ​ដំណើររឿង​ពិតប្រាកដ​បែប​ណា​នោះ មាន​តែ​ក្រុម​គ្រួសារ​នេះ ឬ ក្រុម​សាច់ញាតិ​តែ​ប៉ុណ្ណោះ ដែល​អាច​ដឹង​អំពី​រឿង​នេះ​ឲ្យ​ស៊ីជម្រៅ​។

អត្ថបទសរសេរ ដោយ