ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកឈើ​ហូ​ស​មាឌ ថ្ងៃក្រោយ​ទៀត​ឱ្យ​ចេះ​រាង​ផង(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​១​គ្រឿង​ដឹកឈើ​ជា​ច្រើន​ម៉ែត្រគូប​បាន​បើកបរ​តាម​ផ្លូវលំ​មួយ​កន្លែង ដែល​កំពុង​រង​ការ​ខូចខាត​ក្លាយទៅជា​ជង្ហុក​ច្រើន​កន្លែង​មិន​ទាន់​មានការ​ជួសជុល​នៅឡើយ​នោះ ស្រាប់តែ​ធ្លាក់​ជង្ហុក​បណ្ដាល​ឲ្យ​ផុង​កង់​មួយ​ចំហៀង​រួច​ក៏​បាន​ក្រឡាប់​ដេក​ផ្អៀងខ្លួន​ស្ដូក​ចាក់​ឈើ​ចោល​មក​ដី​ទាំងអស់​តែ​ម្ដង ។ ប៉ុន្តែ​ជា​សំណាងល្អ​ខ្លាំង​ណាស់​ដែល​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​នៅ​លើ​ឈើ​នោះ​រង​របួស​ឬ​ក៏​ស្លាប់​នោះ​ឡើយ ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ មិនតែប៉ុណ្ណោះ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​អី​នោះ​ថា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​១​គ្រឿង​ដឹកឈើ​ជា​ច្រើន​ម៉ែត្រគូប​បាន​បើកបរ​តាម​ផ្លូវលំ​មួយ​កន្លែង ដែល​កំពុង​រង​ការ​ខូចខាត​ក្លាយទៅជា​ជង្ហុក​ច្រើន​កន្លែង​មិន​ទាន់​មានការ​ជួសជុល​នៅឡើយ​នោះ ស្រាប់តែ​ធ្លាក់​ជង្ហុក​បណ្ដាល​ឲ្យ​ផុង​កង់​មួយ​ចំហៀង​រួច​ក៏​បាន​ក្រឡាប់​ដេក​ផ្អៀងខ្លួន​ស្ដូក​ចាក់​ឈើ​ចោល​មក​ដី​ទាំងអស់​តែ​ម្ដង ។

ប៉ុន្តែ​ជា​សំណាងល្អ​ខ្លាំង​ណាស់​ដែល​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​នៅ​លើ​ឈើ​នោះ​រង​របួស​ឬ​ក៏​ស្លាប់​នោះ​ឡើយ ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ មិនតែប៉ុណ្ណោះ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​អី​នោះ​ថា គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​ផ្ទុក​ឈើ​ច្រើន​ហួសមាឌ​ផង​ដែរ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវលំ​ទួល​លៀប ស្ថិត​នៅ​ត្រង់​ចំណុច​ខាងត្បូង​ភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ រថយន្ត​ដឹកឈើ​ខាងលើ​នោះ​ព​ណ៍​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AB​-​៤៨០៣ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គ្មាន​អ្នក​ណា​ស្គាល់ឈ្មោះ ហើយ​ក៏​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ជិះ​នៅ​លើ​ឈើ​នោះ​២​ទៅ​៣​នាក់​ទៀង​ផង​ដែរ ៕

វីដេអូ

https://www.youtube.com/watch?v=NLfgiMJkjcE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ