ចំណុចពិសេសថ្មីរបស់ Facebook នឹងមានតែលើទូរស័ព្ទAndroidប៉ុណ្ណោះ
ក្រុមហ៊ុន Facebook បានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានការគាំទ្រពីក្រុមហ៊ុនសារព័ត៌មានធំៗ ។ លោក Mark Zuckerberg ក៏ចង់ធានាថា ពួកគេអាចទទួលបានជោគជ័យ ដូច្នេះ…
ក្រុមហ៊ុន Facebook បានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានការគាំទ្រពីក្រុមហ៊ុនសារព័ត៌មានធំៗ ។ លោក Mark Zuckerberg ក៏ចង់ធានាថា ពួកគេអាចទទួលបានជោគជ័យ ដូច្នេះ…
ក្រុមហ៊ុន Facebook បានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានការគាំទ្រពីក្រុមហ៊ុនសារព័ត៌មានធំៗ ។ លោក Mark Zuckerberg ក៏ចង់ធានាថា ពួកគេអាចទទួលបានជោគជ័យ ដូច្នេះ លោកចង់ជួយពួកគេអាចលក់អត្ថបទ ខណៈ Facebook មិនចង់បានប្រាក់ចំណេញបន្តិចឡើយ ។
ឧបករណ៍ Subscription របស់ Facebook នឹងដំណើរការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ។ វាអនុញ្ញាតឲ្យក្រុមហ៊ុនសរសេរអត្ថបទ ឬព័ត៌មាន ដូចជា Washington Post ឬ Hearst រៀបចំលក់អត្ថបទ ។ វិធីទី១ Metered Paywall អនុញ្ញាតឲ្យអ្នកប្រើប្រាស់អានអត្ថបទក្នុងចំនួនកំណត់ណាមួយ មុននឹងបដិសេធមិនឲ្យអានទៀត លុះត្រាតែពួកគេទិញ Subscription ។ វិធីទី២ Freemium ធ្វើឲ្យអ្នកអានបង់ប្រាក់តាមអត្ថបទដែលពួកគេចង់អាន ។ Facebook នឹងមិនយកប្រាក់ចំណេញពីការធ្វើដូច្នេះ ឬអ្នកប្រើប្រាស់ទាញព័ត៌មានដែលពួកគេទិញឡើយ ។
ប៉ុន្តែ MacRumors បានឲ្យដឹងថា ក្រុមហ៊ុន Apple មិនព្រមតាមសំណូមពរនេះទេ ។ Apple ចង់បានប្រាក់ចំណេញពីការធ្វើដូច្នេះ ទើបធ្វើឲ្យចំណុចថ្មីពិសេសនេះនឹងមានតែលើទូរស័ព្ទ Android ប៉ុណ្ណោះ ។
ជាធម្មតា Apple ទាមទារប្រាក់៣០% ពីការទិញក្នុងកម្មវិធី (in-app purchase) ដែលមានក្នុងឧបករណ៍ប្រើប្រាស់ iOS របស់ពួកគេ។ Facebook តវ៉ាថា វាមិនមែនជាការទិញក្នុងកម្មវិធីទេ ព្រោះវាកើតឡើងលើគេហទំព័ររបស់អ្នកសរសេរអត្ថបទ ។ ប៉ុន្តែ Apple អះអាងថា ព្រោះតែការទិញនេះចាប់ផ្តើមក្នុងកម្មវិធី ពួកគេត្រូវទទួលបានប្រាក់ចំណេញមួយចំណែក ។
វិធានការនេះបង្កើតឡើងដើម្បីទប់ស្កាត់មិនឲ្យក្រុមហ៊ុនមួយប្រាប់អ្នកប្រើប្រាស់ឲ្យចេញពីកម្មវិធីទូរស័ព្ទ និងទិញអ្វីមួយលើគេហទំព័ររបស់ក្រុមហ៊ុននោះ ដើម្បីជៀសវាងពន្ធ៣០%។ ប៉ុន្តែ Google និយាយថា ពួកគេមិនយកប្រាក់ចំណេញដែលបានពីការទិញអត្ថបទព័ត៌មាន តាមរយៈចំណុចពិសេសថ្មីរបស់ហ្វេសប៊ុកទេ ៕
ចែករំលែកព័តមាននេះ