ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​យ៉ាង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​នៅ​ពេល​ប្រើប្រាស់​ប្រព័ន្ធ GPS

6 ឆ្នាំ មុន

សម្រាប់​មនុស្ស​មួយ​ចំនួន ប្រព័ន្ធ​នាំ​ផ្លូវ​ក្នុង​រថយន្ត​គឺជា​រឿង​ចាំបាច់ ព្រោះ​ត្រូវធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត និង​ទីកន្លែង​មិន​ធ្លាប់​ស្គាល់​ជា​ញឹកញាប់​។ ការ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ នឹង​ជួយ​ឲ្យ​គេ​ទៅ​ដល់​ទិស​ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព មិន​ចាំបាច់​ខ្លាច​វង្វេងផ្លូវ ថែម​ទាំង​ជួយ​សន្សំ​សំចៃ​ប្រេង​ផង​ដែរ ។ ប៉ុន្តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ…

សម្រាប់​មនុស្ស​មួយ​ចំនួន ប្រព័ន្ធ​នាំ​ផ្លូវ​ក្នុង​រថយន្ត​គឺជា​រឿង​ចាំបាច់ ព្រោះ​ត្រូវធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត និង​ទីកន្លែង​មិន​ធ្លាប់​ស្គាល់​ជា​ញឹកញាប់​។ ការ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ នឹង​ជួយ​ឲ្យ​គេ​ទៅ​ដល់​ទិស​ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព មិន​ចាំបាច់​ខ្លាច​វង្វេងផ្លូវ ថែម​ទាំង​ជួយ​សន្សំ​សំចៃ​ប្រេង​ផង​ដែរ ។

ប៉ុន្តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ មិន​ជួយ​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​លក្ខណៈ​ងាយស្រួល​រហូត​ទេ ព្រោះ​បើ​ប្រើប្រាស់​វា​ខុស​វិធី វា​អាច​នាំ​អ្នក​ទៅ​រក​ផ្លូវ​គ្មាន​មនុស្ស​រស់នៅ និង​រថយន្ត​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ហើយ​បែប​នេះ តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច ? ៥​វិធី​ខាងក្រោម​នេះ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស នៅ​ពេល​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ GPS ។

១-​ពិនិត្យ​ផ្លូវ​មុន​ចាប់ផ្តើម​បើកបរ ៖
សូម​ណែនាំ​ថា បន្ទាប់​ពី​បញ្ចូល​ទិន្នន័យ​ទីកន្លែង​គោលដៅ​រៀបរយ​ហើយ គួរ​ពិនិត្យ​មើល​ផ្លូវ​តាំងពី​ចំណុច​ចាប់ផ្តើម​ទៅ រហូត​ដល់​ទិស​ដៅ​ថា ជា​ផ្លូវ​មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ជា​ធម្មតា មិនមែន​ផ្លូវ​តូច​ៗ ឬ​វៀចវេរ ។ អ្នក​អាច​ត្រួតពិនិត្យ​បាន​ទៅ​លើ​ឈ្មោះ​ផ្លូវ​ដែល​ត្រូវ​បើកបរ​ឆ្លងកាត់ ។

២-​ចៀសវាង​ផ្លូវ​ខ្លី​បំផុត ៖
ចំណុច​សំខាន់ គឺ​ការ​កំណត់​ប្រព័ន្ធ​នាំ​ផ្លូវ​ដើម្បី​ការពារ​មិន​ឲ្យ​វា​នាំ​អ្នក​ទៅ​ផ្លូវ​ប្លែក​ៗ ។ គួរ​ចៀសវាង​ការ​កំណត់​ផ្លូវ​ខ្លី​បំផុត ឬ Shortest Route ។ ទោះជា​ការ​ជ្រើសរើស​ផ្លូវ​មាន​ប្រវែង​​ខ្លី​បំផុត ប៉ុន្តែ​អាច​ជា​ផ្លូវ​ដែល​រថយន្ត​មិន​អាច​បើកបរ​ឆ្លងកាត់​បាន ឬ​គ្មាន​អ្នក​ភូមិ​ធ្វើ​ដំណើរ ឬ​សភាព​ផ្លូវ​រដាក់រដុប​ខ្លាំង​ពេក ដែល​ពិបាក​បើកបរ​ក៏​ថា​បាន ។ ចាំ​ទុក​ថា ផ្លូវ​ដែល​ខ្លី​បំផុត មិនមែន​មាន​ន័យ​ថា ទៅ​ដល់​ទិស​ដៅ​ឆាប់រហ័ស​រហូត​ទេ ។

៣-​ផ្លូវ​ប្រញាប់ ចាំបាច់​ឬទេ ៖
បើ​អ្នក​ចង់​ចៀសវាង​មិន​បើកបរ​លើ​ផ្លូវ​ប្រញាប់ (​ផ្លូវ​នេះ អ្នកបើកបរ​ត្រូវ​ចំណាយ​ប្រាក់​) ព្រោះ​មិន​ចង់​ចំណាយ​ប្រាក់​បន្ថែម គួរតែ​ដាក់​ប្រព័ន្ធ​នាំ​ផ្លូវ​ឲ្យ​ចៀស​ពី​ផ្លូវ​ប្រញាប់​ជា​មុន​សិន (Avoid Tolls) ប៉ុន្តែ​បើ​មិន​ចង់​ប្រញាប់​ពេក​ទេ ក៏​មិន​ចាំបាច់​ដែរ ។

៤-​តំបន់​ទាប ខ្ពស់ និង​ស្ពាន អាច​បាំង​សេវា GPS ៖
ប្រព័ន្ធ​នាំ​ផ្លូវ​ក្នុង​រថយន្ត ឬ​ប្រភេទ Handheld Device ខុស​ពី​ប្រព័ន្ធ​នាំ​ផ្លូវ​ក្នុង​ទូរស័ព្ទ​ដៃ ត្រង់​ថា វា​មិន​អាច​គណនា​តាំងពី​បង្គោល​សេវា​ទូរស័ព្ទ​បាន (A-GPS) ដែល​សញ្ញា GPS មក​ពី​ផ្កាយ​រណប​នោះ​មាន​ភាព​ខ្សោយ ហើយ​អាច​ត្រូវ​បាំង​ដោយ​អគារ​ខ្ពស់ ឬ​ស្ពាន​ដោយ​ងាយ ។ បើ​បើកបរ​រថយន្ត​ក្រោម​ផ្លូវ​ប្រញាប់ ឬ​ឆ្លងកាត់​តំបន់​ខ្ពស់​ទាប អាច​ធ្វើ​ឲ្យ​គ្មាន​សេវា GPS និង​បណ្តាល​ឲ្យ​ការ​នាំ​ផ្លូវខុស ។

៥-​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ ៖
ការ​បើកបរ​រថយន្ត​ដោយ​ពឹងផ្អែក​លើ​ការ​នាំ​ផ្លូវ អាច​ធ្វើ​ឲ្យ​ខ្វះ​សមាធិ​ក្នុង​ការ​បើកបរ​ខ្លាំង​ជាង​ធម្មតា ។ ដូច្នេះ គួរតែ​ហ្វឹកហាត់​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ ដោយ​ឈ្វេងយល់​ពី​វា​ឲ្យ​ចាំ​ស្ទាត់ និង​សម្លឹង​ផ្លូវ​ឲ្យ​ច្រើន​បំផុត ។ បើជា​ឧបករណ៍​ដាក់​លើ​កញ្ចក់​មុខ​រថយន្ត គួរ​ដាក់​លើ​ទីតាំង​សម​ស្រប មើលឃើញ​ដោយ​ងាយ ដែល​ខ្សែ​បញ្ចូល​ភ្លើង​មិន​ទើស​ទែង រហូត​ធ្វើ​ឲ្យ​ការ​បើកបរ​រថយន្ត​មិន​ងាយស្រួល​ជាដើម ។

កុំ​ភ្លេច​ថា ប្រព័ន្ធ​នាំ​ផ្លូវ​តាម​ប្រភេទ​នីមួយ​ៗ មាន​វិធី​ប្រើប្រាស់​ខុស​ៗ​គ្នា ។ ហេតុនេះ អ្នក​គួរតែ​រៀន​ប្រើ​វា​ជា​មុន​សិន ដើម្បី​ជួយ​បន្ថែម​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់ និង​កាត់​បន្ថយ​ការ​យល់​ច្រឡំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ