ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​បែក​កញ្ចក់​ដំបូល​រថយន្ត​បាន​កើត​ឡើងជា​បន្តបន្ទាប់

6 ឆ្នាំ មុន

របាយការណ៍​របស់​អតិថិជន​បាន​និយាយ​ថា កញ្ចក់​នៅ​លើដំបូល​រថយន្ត​បាន​ផ្ទុះ​បែក​ជា​ច្រើន​ករណី ។ កាលពីមុន មាន​តែ​ប្រភេទ​រថយន្ត​ប្រណីត​ៗ​ប៉ុណ្ណោះ ទើប​មាន​កញ្ចក់​លើដំបូល​សម្រាប់​បើក​បិទ ។ ប៉ុន្តែ​បច្ចុប្បន្ន រថយន្ត​ប្រភេទ​ទូទៅ​ជា​ច្រើន ក៏​មាន​លក្ខណៈ​ពិសេស​បែប​នេះ​ដែរ…

របាយការណ៍​របស់​អតិថិជន​បាន​និយាយ​ថា កញ្ចក់​នៅ​លើដំបូល​រថយន្ត​បាន​ផ្ទុះ​បែក​ជា​ច្រើន​ករណី ។

កាលពីមុន មាន​តែ​ប្រភេទ​រថយន្ត​ប្រណីត​ៗ​ប៉ុណ្ណោះ ទើប​មាន​កញ្ចក់​លើដំបូល​សម្រាប់​បើក​បិទ ។ ប៉ុន្តែ​បច្ចុប្បន្ន រថយន្ត​ប្រភេទ​ទូទៅ​ជា​ច្រើន ក៏​មាន​លក្ខណៈ​ពិសេស​បែប​នេះ​ដែរ ។

មាន​មនុស្ស​មួយ​ចំនួន​លើក​ឡើង​ថា គុណភាព និង​ស្តង់ដា​សុវត្ថិភាព​នៅ​លើ​កញ្ចក់​ដំបូល​​នេះ មិនសូវ​ជា​ល្អ​គ្រប់​រថយន្ត​ទេ ។ គេ​ឃើញ​មាន​ករណី​ផ្ទុះ​បែក​ជា​ច្រើន ហើយ​ក៏​មានការ​ប្រេះស្រាំ​ដោយ​ឯកឯង​ផង​ដែរ ។ គេ​សង្កេត​ឃើញ​ថា វា​តែងតែមាន​១​ករណី​កើត​ឡើងជា​រៀង​រាល់​ខែ ហើយ​ករណី​ទាំងនោះ​កើត​នៅ​គ្រប់​តំបន់​ក្នុង​សហរដ្ឋ​អាមេរិក។

វា​មិនកើត​ឡើង​ញឹកញាប់​ទេ ព្រោះថា ករណី​ផ្ទុះ​បែក​កង់​រថយន្ត គឺ​មាន​លក្ខណៈ​ញយ​ដង​ជាង ។ ប៉ុន្តែ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ប្រសិនបើ​វា​កើតឡើង​ពេល​កំពុង​បើកបរ​នៅ​លើ​ដងផ្លូវ ជា​ពិសេស វា​មិន​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ធានា​រ៉ាប់រង​ទៀត ព្រោះថា ម្ចាស់​រថយន្ត​ត្រូវ​ជួសជុល​ដោយ​ខ្លួនឯង ។

គេ​កំពុង​វិភាគ​វែកញែក​រក​មូលហេតុ ដែល​ធ្វើ​ឲ្យ​កញ្ចក់​ដំបូល​រថយន្ត​ងាយ​បែក ។ វា​អាច​មក​ពី​វត្ថុធាតុដើម ឬ​សារធាតុ​ដាក់​ពីលើ ដែល​ធ្វើ​ឲ្យ​កញ្ចក់​នោះ​ងាយ​ប្រេះស្រាំ ។ វា​ក៏​អាច​មក​ពី​រាង​កញ្ចក់​នោះ​ធ្វើ​មិន​ត្រូវ​តាម​ស្តង់ដា ។ អ្នកខ្លះ​ថា មក​ពី​រថយន្ត​បើក​ធ្លាក់​ជង្ហុក​ញឹកញាប់​ពេក ឬ​មក​ពី​អាកាសធាតុ​ក្តៅ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ