ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីតាលី​ផ្អាក​​ផែនការ​​សាង​សង់​មជ្ឈ​មណ្ឌល​​នុយក្លេអ៊ែរ

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​អ៊ីតាលី​ លោក Paolo Romani ថ្លែង​ប្រាប់​​សភា​ថា ​ប្រទេស​​អ៊ីតាលី​​នឹង​ផ្អាក​​រយៈ​ពេលមួយ​ឆ្នាំនូវកម្មវិធីនុយ​ក្លេ​​អ៊ែរ​​របស់ខ្លួន ។ លោក Romani ថ្លែង​ទៀត​​​ថា ​កិច្ចប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​​ដែលរៀបចំ​​ឡើង​​នៅ​​ថ្ងៃទី​​​​២៣ មីនា នឹង​សម្រេច​​ឱ្យ​ពន្យារពេល​​មួយ​ឆ្នាំ​​នូវ​សេចក្តី​​សម្រេ​ចចិត្ត​​ស្វែងរក​ទីកន្លែង​​​សម្រាប់ថាមពល​​នុយ​ក្លេអ៊ែរ ។​
ក្រុង​រ៉ូម​​មាន​ផែនការ​​ចាប់ផ្តើម​​សាង​សង់​មជ្ឈ មណ្ឌល​ថាមពល​នុយក្លេអ៊ែរ​​នៅឆ្នាំ​​​២០១៤ ខាង​មុខ​ ហើយ​​​សង្ឃឹម​ថា ​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​​នេះ​នឹង​​ផលិត​​​​១ភាគ​​​៤នៃថាមពល​​អគ្គិសនី​​​របស់​​​ប្រទេស​នៅត្រឹម​​​ឆ្នាំ​​២០៣០ ​ខាងមុខ ។ ប៉ុន្តែ​ដោយ​​សារ​មាន​​វិបត្តិ​​នុយក្លេអ៊ែរ​​នៅប្រទេស​ជប៉ុន​កើតឡើង​​​ ព្រោះ​ការរញ្ជួយដី​​​ក្រុងរ៉ូម​​បាន​សម្រេច​​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​​វិញរយៈ​ពេល​មួយ​ឆ្នាំ ។​
ដោយឡែក​​តាមប្រភព​ព័ត៌​មាន​ថា តាំង​ពីមុន​ពេលកើេត​​​មាន​វិបត្តិនុយក្លេអ៊ែរ​​​របស់ប្រទេស​ជប៉ុន​មក​ម៉្លេះ ​ពលរដ្ឋ​​អ៊ីតាលី​​ក្នុង​ចំនួន​ដ៏ច្រើន​​​​បាន​ប្រឆាំង​​ការ​សាង​​សង់មជ្ឈមណ្ឌល​​នុយ​​ក្លេអ៊ែរ​​​នោះ ។​ ថាមពលនុយក្លេអ៊ែរ​​ជា​បំណងប្រាថ្នា​​សំខាន់មួយរបស់នាយករដ្ឋ​មន្ត្រី​​អ៊ីតាលី​​ លោក​ស៊ីល​វីយ៉ូ ប័រលូស្កូនី ដោយ​លោក​ប័រលូស្កូនី ថ្លែង​ថា ថាមពល​នុយក្លេអ៊ែរ​​នេះនឹង​ជួយកាត់​បន្ថយ​​ការពឹង​ផ្អែក​​លើ​ថាមពល​​ផ្សេងៗ​របស់​អ៊ី​តា​លី ៕