ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​​លើកលែងទោស​លោក ហុង​ សុខ​ហួរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​​​លើ​ក​លែង​ទោស​លោក ហុង សុខ​ហួរ ដែល​ជា​សមាជិក​សភា​មក​ពី​គណបក្ស​សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ​ ៖ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​​​លើ​ក​លែង​ទោស​លោក ហុង សុខ​ហួរ ដែល​ជា​សមាជិក​សភា​មក​ពី​គណបក្ស​សម រ​ង្ស៊ី ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥ តុលា ​និង​ឡាយ​ព្រះ​ហ​ស្ត​ដោយ​ព្រះ​មហា​ក្សត្រ ។​

លោក ហុង សុខ​ហួរ អាយុ​៥៩​ឆ្នាំ ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​បទ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះ​ញ៉​ង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​អំណាច​សាលដីកា​ចុះ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ។​

ព្រះរាជក្រឹត្យ​ក៏​បាន​ចែង​ផង​ដែរ​ថា សម្តេច​តេ​ជោ​ ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហ​ស្ត​លេខា​តទៅ ។​

​សូម​បញ្ជាក់​ថា ​លោក ហុង សុខ​ហួរ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០១៥ សម្រាប់​​បទល្មើស​ជាក់ស្តែង និង​ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ​ដែល​បាន​ចោទ​​លោក ហុង សុខ​ហួរ​ ពី​បទ «​ក្បត់ជាតិ​»។

ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប​ល​លើកលែងទោស​លោក ហុង សុខ​ហួរ បន្ទាប់​ពី​លោក ហុង សុខ​ហួរ បាន​សរសេរ​លិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី ៨ ខែកញ្ញា សំណូ​ម​ពរ​សម្តេច​នាយក​រដ្ឋមន្ត្រី មេត្តា​ពិចារណា​ដោយ​ក្តី​យោគយល់ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន លើកលែងទោស​រូប​លោក​ឲ្យ​មាន​សេរី​ភា​ព​ជួបជុំ​គ្រួសារ​ និង​បាន​ចេញ​ទៅ​ព្យាបាលជំងឺ​​ប្រចាំ​កាយ​នៅ​ប្រទេស​បារាំង​ដោយ​ក្តី​អនុគ្រោះ​។​

​ក្នុង​លិខិត​នោះ​ផង​ដែរ លោក ហុង សុខ​ហួរ បាន​បង្ហាញ​នូវ​ការ​សោកស្តាយ​ដោយ​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​នយោបាយ​របស់​សម្តេច​តេ​ជោ ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន ដូច​ជា​យក​ឯកសារ​មិន​ត្រឹមត្រូវ​មក​ប្រើប្រាស់​ក្នុង​បញ្ហា​ព្រំដែន ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុង​មតិ​សាធារណៈ លើ​គោលនយោបាយ និង​ការ​អនុវត្ត​កន្លង​មក​របស់​រាជរដ្ឋាភិបាល ។​

​លោក ហុង សុខ​ហួរ សរសេរ​បន្ត​ថា​៖ «​ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​មិន​ឱ្យ​បញ្ហា​បែប​​នេះ​កើតឡើង​ទៀត​ឡើយ​» ។

កែសម្រួលដោយ