ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​កង្វះ​ទឹក​ស្អាត និង​បន្ទោបង់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​យឹ​ម​ឆៃ​លី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​មាន​ប្រសាសន៍​ថា បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កង្វះខាត នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ជាន់ខ្ពស់ និង​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង​ស្តី​ពី​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​នៅ​សាល​ប្រជុំ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា…

ខេត្តស្វាយរៀង ៖ លោក​យឹ​ម​ឆៃ​លី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​មាន​ប្រសាសន៍​ថា បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កង្វះខាត នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ជាន់ខ្ពស់ និង​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង​ស្តី​ពី​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​នៅ​សាល​ប្រជុំ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​តូច ប៉ូ​លី អភិបាល ស្តីទី​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង លោកនាយក​ប្រតិបត្តិ​អង្គការ​WSSCC ព្រមទាំង​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​អប់រំ ក្រសួង​ហិរញ្ញវត្ថុ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក អង្គការ​ដៃគូរ​អភិ​ឌ្ឍ​ន៍​ជាតិ និង​អន្តរជាតិ​សរុប​ជាង​១០០​នាក់ ។

លោក​តូច​ប៉ូ​លី​វ៉ា អភិបាលរង និង​ជា​អភិបាល​ស្តីទី​ខេត្ត​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចក្ខុវិស័យ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ អង្គការសហប្រជាជាតិ និង​បាន​កំណត់​ថា​នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​សហគមន៍​ជនបទ ត្រូវ​ទទួល​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​មាន​អនាម័យ​ប្រកបដោយ​និរន្តរភាព ។ ដោយឡែក​ខេត្តស្វាយរៀង​តាម​ទិន្នន័យ​ដែល​បាន​មក​ពី សេដ្ឋកិច្ច​សង្គមកិច្ច​ឆ្នាំ​២០១៥ អត្រា​ប្រើប្រាស់​ឧបករណ៍​ច្រោះ​ទឹក​មាន​៣៩% និង​ទឹក​ដាំ​ពុះ​ប្រមាណ​៤៧% បើ​ប្រៀបធៀប​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​អត្រា​ប្រើប្រាស់​ទឹក​មាន​សុវត្ថិភាព គឺ​មានការ​កើនឡើង​រហូត​ដល់​៩៦% អនាម័យ​ចំនួន​៦៤% ។ លោក​តំណាង WSSCC​បាន​ថ្លែង​ថា WSSCC និង​GSF បាន​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្លាស់​ប្តូរ វិស័យ​អនាម័យ ទឹក​ស្អាត​នៅ​កម្ពុជា ជា​ដៃគូរ​រាជរដ្ឋាភិបាល រយៈពេល​១០​ឆ្នាំ ។ លោក​យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្រសួង​បាន​កំណត់​នូវ​គោលដៅ ប្រជាពលរដ្ឋ​នៅ​ជនបទ​ទាំងអស់​ត្រូវ​ទទួល​បាន​សេវា សុខភាព អនាម័យ ទឹក​ស្អាត​៦០​ភាគរយ ពង្រឹង​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​តាម​សាលារៀន ជា​ពិសេស​តំបន់​គោលដៅ នៃ​ខេត្ត​ទាំង​១១ អនុវត្តន៍​លើ​ប្រជាពលរដ្ឋ​ជាង​១៤​ម៉ឺន​គ្រួសារ ។ លោក​បន្ត​ទៀត​ថា​នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​មាន​បង្គន់​អនាម័យ​គ្រប់​ៗ​គ្រួសារ​រហូត​ដល់​ជនបទ ។

ក្នុង​ករណី​នេះ​ដែរ​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏​បាន​មាន​ប្រសាសន៍​តប​ថា ទូ​ទាំង​ប្រទេស​មាន​បង្គន់ គឺ​បញ្ហា ការ​ប្រើប្រាស់​ទឹក​ច្រើន ចំណែក​ថវិកា​សេវា​ទឹក ក្រសួង​ផ្តល់​ឲ្យ​តិច​ទើប​នាយក​សាលា​បង្ខំចិត្ត​បិទទ្វា​បង្គន់​ដោយសារ​តែ​ចំណាយ​លើ​សេវា​ទឹក​ភ្លើង​ច្រើន​ដំណោះស្រាយ​សំណូមពរ​ក្រសួង​ហិរញ្ញវត្ថុ​ផ្តល់​ថវិកា ឲ្យ​បាន​ច្រើន​លើ​សេវា​ទឹក​និង​ភ្លើង​អគ្គី​ស​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ