ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​សុដន់ និង​គន្លឹះ​សម្រាប់​ការ​បង្ការ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

នាំ​មក​ជូន​ដោយ Forte Insurance រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ ប្រៀប​ដូច​ជា​ទោស​ប្រហារជីវិត​សម្រាប់​ស្ត្រី​នៅ​លើ​ពិភព​លោក ក៏​ដូច​ជា​ស្ត្រី​ខ្មែរ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ…

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ ប្រៀប​ដូច​ជា​ទោស​ប្រហារជីវិត​សម្រាប់​ស្ត្រី​នៅ​លើ​ពិភព​លោក ក៏​ដូច​ជា​ស្ត្រី​ខ្មែរ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ មហារីក​សុដន់​កំពុង​តែ​វាយ​ប្រហារ​ឆក់​យក​ជីវិត​ស្ត្រី​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់ ហើយ​ចំនួន​នៃ​អ្នកជំងឺ​មានការ​កើនឡើង​គួរ​​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​ស្ត្រី​ខ្មែរ​ខ្វះ​ការ​យល់​ដឹង​អំពី​មហារីក​សុដន់ ហេតុ​ដូច្នេះ​ហើយ​បានជា​មហារីក​សុដន់​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​មហារីក​ដែល​វាយលុក​លើ​ស្ត្រី​កម្ពុជា ។

យ៉ាងណាមិញ គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​នូវ​គន្លឹះ​មួយ​ចំនួន សម្រាប់​ការ​បង្ការ​ពី​ការ​កើត​មហារីក​សុដន់​ផង​ដែរ​។ ដូច្នេះ ការ​បង្កើត​នូវ​ភាព​ផ្លាស់​ប្តូរ​ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ​ប្រហែលជា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បាន​ដូច​ជា ៖

​+ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់
​+ សិក្សា​បន្ថែម​អំពី​វិធី​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង ដើម្បី​ស្វែង​យល់​កាន់តែ​ច្រើន​អំពី​សុខ​ភាព​​សុដន់
​+ មិន​ផឹក​គ្រឿង​ស្រវឹង
​+​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ
​+ កាត់​បន្ថយ​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ក្រោយ​រាំងរដូវ​រួច
​+ រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ
​+ ជ្រើសរើស​របប​អាហារ​ដែល​ផ្តល់​សុខភាព

បើសិនជា​គ្រូពេទ្យ​បាន​វាយតម្លៃ​ស្ថានភាព​គ្រួសារ​អ្នក និង​កត្តា​ផ្សេង​ៗ​ទៀត ព្រមទាំង​កំណត់​ថា អ្នក​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់ ជម្រើស​ខាងក្រោម​នេះ អាច​នឹង​ជួយ​បន្ថយ​ការ​ប្រឈម​មុខ​បាន ៖

​+ ការ​ប្រើ​ថ្នាំ​ដើម្បី​បង្ការ ៖ ដូច​ជា Tamoxifen និង Raloxifene​។ យ៉ាងណាមិញ​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន មុន​ពេល​នឹង​ប្រើប្រាស់​វា​។

+ ការ​វះកាត់​បង្ការ ៖ ស្ត្រី​ដែល​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់​ប្រហែលជា​ជ្រើសរើស​ការ​វះកាត់​សុដន់ ចេញ​តែ​ម្តង​។ ពួក​គេ​ក៏​អាច​ជ្រើសរើស​ការ​កាត់​ក្រពេញ​អូ​វ៉ែ​ទាំង​ពីរ​ផង​ដែរ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ទាំង​សុដន់ និង​ក្រពេញ​អូ​វ៉ែ​។

បើសិនជា​អ្នក​សង្ស័យ​ថា មាន​កើត​ដុំ​សាច់​ក្នុង​សុដន់ ឬ​ក៏​ក្រោម​ក្លៀក ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បានការ​ព្យាបាល​ដ៏​សម​ស្រប​ណាមួយ ព្រោះ​មាន​តែ​ការ​ព្យាបាល​ទាន់​ពេលវេលា ទើប​ការ​ព្យាបាល​អាច​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ