ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ធុងបូមខ្យល់​​នៅសង្កាត់​ភ្នំពេញ​ថ្មី ​កក្រើក​ផ្អើល​​មនុស្ស​ម្នា​​ល្បី​​ថា ផ្ទុះ​មីន​តោន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សំឡេង​ផ្ទុះ​​បានលាន់​កក្រើក​​ឡើងនៅ​ឯ​យាន​ដ្ឋាន​ជួសជុល​​រថយន្ត​​មួយ​កន្លែង​​គ្មាន​យីហោ ព្រោះ​​ទើបបើក​ថ្មី​​ បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ហើយ​អ្នក​ខ្លះ​​បាន​និយាយ​តគ្នា​ថា ​ផ្ទុះ​មីនតោន ធ្វើ​ឱ្យ​​ល្បី​​ស្ទើរតែ​​​ពេញ​​រាជធានីភ្នំពេញ និង​អ្នក​ខ្លះ​ទៀត​​​ឆ្ងល់​ថា ក្នុង​រាជ​ធានី​ភ្នំពេញ​ដូច្នេះ​​ តើ​មាន​មីន​​តោនឯណា​​ផ្ទុះកើត​​ទៅ​ហ្ន៎?

សំឡេង​​ផ្ទុះ និង​ការបន្លឺ​​ឱ្យ​​ល្បីតៗ​គ្នា​នេះ​​កើត​ឡើង​​​នៅភូមិ​​​ភ្នំពេញ​ថ្មី ​ផ្លូវលេខ​​​១០០៦ ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ​កាលពី​វេលាម៉ោង​​​៤​និង​​៣០នាទី​​​រសៀល​ តាមការពិតគឺជា​ការ​ផ្ទុះធុង​​បូម​ខ្យល់​​​​សម្រាប់​​បូមកង់​​រថយន្ត​នៅ​ឯ​យាន​ដ្ឋាន​​ជួស​ជុល​​រថយន្ត​​​​មួយ​កន្លែង​​ដែលទើប​​​បើក​ថ្មី​​មិន​ទាន់​​មាន​យី​​ហោត្រឹមត្រូវ ។ ​ការផ្ទុះ​នោះ​ត្រូវ​​​បាន​មនុស្ស​​​​ម្នា​​មួយចំនួន​​យកទៅ​​​បំប៉ោង​ ឬ​និយាយ​លេង​​​ជ្រុល​​ហួស​ថា ផ្ទុះមីន​តោននៅសង្កាត់​ភ្នំពេញ​​ថ្មី​ ធ្វើ​ឱ្យ​ល្បី​​​​តៗគ្នា​​ស្ទើរតែ​​ពេញរាជ​ធានី​ភ្នំពេញ ។​

លោកអធិការ​​ខណ្ឌ​សែនសុខ​ម៉ក់ ហុង ​បាន​​និយាយ​​ឱ្យ​​ដឹង​ថា ពិតជា​​​មានការ​ផ្ទុះ​មែន​…​ប៉ុន្តែ​មិន​​​មែនផ្ទុះ​មីនតោនទេ គឺ​ផ្ទុះ​ធុងបូមខ្យល់​​តែ​ប៉ុណ្ណោះ​​​…​ការផ្ទុះ​នោះ​មិ​ន​បណ្តាល​ឱ្យ​មនុស្ស​​​ណា​ម្នាក់​​ស្លាប់ ឬរង​របួស​​នោះទេ ៕