ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស័ក្តិ១ខ្លាំងណាស់ លុះចាប់វាយខ្នោះយំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​មាន​ឋានន្តរសក្តិ​អនុសេនីយ៍ត្រី​(​សក្តិ​មួយ​)​ម្នាក់ ត្រូវ​បាន​​កម្លាំង​អាវុធហត្ថ​ចាប់​វាយ​ខ្នោះ ក្រោយ​ពី​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស មួយ​គ្រឿង មិនដឹង​ជា​មកពីណា​បាន​ឈប់​រថយន្ត​រួច​ដកកាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ បាញ់​រះ​ទៅ​លើ​រថយន្ត​របស់​ខ្លួន​ចំនួន​៤​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​មាន​ឋានន្តរសក្តិ​អនុសេនីយ៍ត្រី​(​សក្តិ​មួយ​)​ម្នាក់ ត្រូវ​បាន​​កម្លាំង​អាវុធហត្ថ​ចាប់​វាយ​ខ្នោះ ក្រោយ​ពី​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស មួយ​គ្រឿង មិនដឹង​ជា​មកពីណា​បាន​ឈប់​រថយន្ត​រួច​ដកកាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ បាញ់​រះ​ទៅ​លើ​រថយន្ត​របស់​ខ្លួន​ចំនួន​៤​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា នៅ​ចំណុច​ផ្លូវ​លេខ​៧៥ កែង​នឹង​ផ្លូវ​លេខ​៨៤ (​ទល់មុខ​សណ្ឋាគារ​ហូ​លី​ដេ​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ខ្មាន់កាំភ្លើង​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ឡេ​ង ធា​រ៉ា អាយុប្រមាណ​ជាង​២០​ឆ្នាំ បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​នគរបាល មាន​ឋានន្ត​សក្តិ​ថ្នាក់​អនុសេនីយ៍ត្រី ។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ខាងលើ​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស LS450 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២N-៣៥៧៩ មួយ​គ្រឿង ។ មិន​មាន​នរណា​ម្នាក់​បានដឹង​ថា មក​ពី​ទីណា​ឡើយ ។ ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ឈប់​រថយន្ត​និង​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ បាញ់​រះ​៤​គ្រាប់​ទៅ​លើ​រថយន្ត​របស់​ខ្លួន​ដែល​ជិះ​នោះ បណ្តាល​ឱ្យ​ត្រូវ​កញ្ចក់​បែក។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​​ទាំង​កណ្តាលអធ្រាត្រ​នោះ ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់ ចុះ​មក​ដល់ និង​ចាប់​ឃាត់ខ្លួន​បុរស​រូប​នេះ​ភ្លាម​ផង​ដែរ ។ ពេល​ដែល​ចាប់ខ្លួន​បុរស​ជា​ខ្មាន់កាំភ្លើង​រូប​នោះ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​បាន​អាវុធ​ខ្លី​ម៉ា​កឡុក​១​ដើម និង​បង់​ចំនួន​២ និង​គ្រាប់​ជា​ច្រើន ។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​គាត់​បាញ់​ទៅ​លើ​រថយន្ត​របស់​ខ្លួន​នេះ កើតឡើង​ដោយសារ​តែ​គាត់​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​សណ្ឋាគារ​ហូ​លី​ដេ​នោះ ។ គេ​មិនដឹង​ថា ការ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​នេះ មានរឿង​រ៉ាវ​បែប​ណាខ្លះ​នោះ​ទេ ។ ប៉ុន្តែ​ក៏​មាន​លេចឮ​ថា គាត់​សារភាព​ថា​រាលកៃ ។ឯ​សមត្ថកិច្ច​ថា វា​មិន​ដែល​រាលកៃ​ដល់​​ទៅ​៣-៤​គ្រាប់​ទេ ។

ក្រោយ​ពេល​កើតហេតុ នាយ​នគរបាល​ក៏​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​បញ្ជូន​ទៅ​កាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត ៕ ​

អត្ថបទសរសេរ ដោយ