ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ណា បើក​លឿន​ដូច​ហោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​កំពុង​តែ​ជិះ​កង់​ឆ្លងកាត់​ទទឹង​ផ្លូវ​ក៍​ស្រាប់តែ​បុរស​២​នាក់​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​បាន​ជ្រុល​ទៅ​បុក ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់ ចំណែក​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ក្លឹ​ប​កំសាន្ត…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​កំពុង​តែ​ជិះ​កង់​ឆ្លងកាត់​ទទឹង​ផ្លូវ​ក៍​ស្រាប់តែ​បុរស​២​នាក់​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​បាន​ជ្រុល​ទៅ​បុក ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់ ចំណែក​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ក្លឹ​ប​កំសាន្ត ស៊ី​ធី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ  ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​កង់​ឆ្លងកាត់​ទទឹង​ផ្លូវ ពី​ជើង​ទៅ​ត្បូង ខណៈ​កំពុង​តែ​ជិះ​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​ក្មេង​ស្ទាវ​២​នាក់ មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ ១FH-០៦៧៨ ធ្វើ​ដំណើរ​តាម​ផ្លូវ ២១៧ ពី​លិចទៅ​កើត​លឿន​ដូច​ហោះ ហើយ​ពេល​នោះ​មិន​បាន​ចាប់​ហ្វ្រាំង​នោះ​ទេ បាន​បើក​ម៉ូត​ទៅ​បុក​កង់​ដែល​កំពុង​ឆ្លងកាត់​ទទឹង​ផ្លូវ ចំពាក់​កណ្តាល បណ្តាល​ឲ្យ​បុរស​ជា​ប្តី​រង​របួស​សន្លប់​ស្តូកស្តឹង ចំណែក​ប្រពន្ធ​របួស​បែកក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ​សន្លប់​ស្តូកស្តឹង​ដែរ ហើយ​ភ្លាម​នោះ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​កង់​រង់​ការ​ខូចខាត​វៀច​មួយ​កំណាត់​ខាងក្រោយ ។ ដោយឡែក​ខាង​ម៉ូតូ​បង្ក​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ ចំនែក​មនុស្ស​រង​របួសរ​លាត់ដៃរ​លាត់ជើង​ស្រាល​ជាង​ប្តី​ប្រពន្ធ​ពីរ​នាក់ ហើយ​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​យក​កង់​និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ