ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​ NOCC ​ច្រានចោល​ព័ត៌មាន​កម្ពុជា​មិន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ 2023

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា ​(NOCC) កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក
កម្ពុជា ​(NOCC) កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា ​«​កម្ពុជា
ដក​ខ្លួន​ពី​ការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​២០២៣ ​ដោយសារ​បញ្ហា​ថវិកា​» ​ជា​រឿង​មិន​ពិត បន្ទាប់​ពីសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ​តាម​គ្នា ​ដោយ​មានការ​ភាន់ច្រឡំ និង​ដក​ស្រង់​ខុស​ពី​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពិធី​បញ្ចុះ​​បឋមសិលា​កសាង​ស្ពាន​ឆ្លង​ទន្លេសាប កាលពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៧ ។

យ៉ាងណាមិញ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​នៅ​តែ​ទទួល​រៀបចំ​ធ្វើ​​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដដែល ពីព្រោះ​រាជរដ្ឋាភិបាល​បាន​អនុ​ម័ត​គម្រោង​ផែនការមេ​រួចរាល់​ហើយ​។

ជាក់ស្ដែង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រៀម​ស៊ី​ហ្គេ​ម​២០២៣ ​កំពុង​ដំណើរការ​កសាង​បាន​យ៉ាង​ល្អ ខណៈ​សេដ្ឋកិច្ចជាតិ​កំពុង​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​ដែល​គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​​ការ​ធ្វើ​ម្ចាស់ផ្ទះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ