ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​ទៅ PSG ក៏​ដោយ ក៏ Neymar នៅ​តែ​មាន Barca ក្នុង​បេះដូង​ជា​និច្ច

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា Neymar បាន​ប្រាប់​នៅ​ក្នុង​បទ​សម្ភាស​កាលពី​ពេល​ថ្មី​នេះ​ថា រូបគេ​តែងតែមាន​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona នៅ​ក្នុង​បេះដូង​ជា​និច្ច ។ នៅ​យប់​ថ្ងៃ​ប្រគល់​ពានរង្វាន់…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា Neymar បាន​ប្រាប់​នៅ​ក្នុង​បទ​សម្ភាស​កាលពី​ពេល​ថ្មី​នេះ​ថា រូបគេ​តែងតែមាន​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona នៅ​ក្នុង​បេះដូង​ជា​និច្ច ។

នៅ​យប់​ថ្ងៃ​ប្រគល់​ពានរង្វាន់ FIFA’s The Best Awards កីឡាករ​ឆ្នើម Neymar បាន​ជួបជុំ​ជាមួយនឹង​មិត្តភក្តិ​រួម​អាជីព​ចាស់​ៗ នៅ​ក្នុង​ក្លឹ​ប Barcelona ដែល​មាន​កីឡាករ Lionel Messi កីឡាករ Dani Alves និង​កីឡាករ Andres Iniesta ។ Neymar ថា​ការ​ជួបជុំ​គ្នា​នៅ​ក្នុង​កម្មវិធី​នេះ​ជាមួយនឹង​កីឡាករ​កំពូល​ៗ​បែប​នេះ គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ។

ក្រៅពី​ពាក្យ​ថា Barcelona តែងតែ​ស្ថិត​នៅ​ក្នុង​បេះដូង​គេ​ជា​និច្ច Neymar ក៏​បាន​បន្ថែម​ថា រូបគេ​លេង​បាន​យ៉ាង​ល្អ​នៅ​ពេញ​មួយ​រដូវ​កាល​ជាមួយនឹង​ក្លឹ​ប​នេះ ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​អាច​បំភ្លេច​បាន​សោះឡើយ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar គឺជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ បន្ទាប់​ពី​បាន​ចាក​ចេញពី​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ទៅ​កាន់​ក្លឹ​ប​អ្នកមាន​បារាំង PSG ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ