ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ មាន​ជំនឿលើ​ជំទាវ​ម៉ៅ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​ឆ្ពោះ​មក​ខេ​ត្តំ​ពត កែប ឲ្យ​តែ​មក​ដល់​ចំណុច​អាស្រម​ជំទាវ​ម៉ៅ នៅ​ច្រក​ទ្វារ​ល្អាង ភូមិ​ល្អាង ឃុំ​ល្អាង​នេះ តែងតែ​ឈប់​ម៉ូតូ​ឡាន​យក​គ្រឿង​សក្ការៈ​មក​បែរបន់​សុំ​សេចក្ដីសុខ​ពី​ជំទាវ​ម៉ៅ​ហើយ​។ អ្នកខ្លះ​បាន​ដងទឹក​ស្រោច​ពីលើ​លឹ​ង្គ​ព្រះ​ឥសូរ​កម្ពស់​មួយ​ម៉ែត្រ​ហើយ​ត្រងទឹក​នោះ​មក​លុបមុខ​ឲ្យ​ជ្រះ​ចង្រៃ​ក៏​មាន​។…

ខេត្តកំពត ៖ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​ឆ្ពោះ​មក​ខេ​ត្តំ​ពត កែប ឲ្យ​តែ​មក​ដល់​ចំណុច​អាស្រម​ជំទាវ​ម៉ៅ នៅ​ច្រក​ទ្វារ​ល្អាង ភូមិ​ល្អាង ឃុំ​ល្អាង​នេះ តែងតែ​ឈប់​ម៉ូតូ​ឡាន​យក​គ្រឿង​សក្ការៈ​មក​បែរបន់​សុំ​សេចក្ដីសុខ​ពី​ជំទាវ​ម៉ៅ​ហើយ​។ អ្នកខ្លះ​បាន​ដងទឹក​ស្រោច​ពីលើ​លឹ​ង្គ​ព្រះ​ឥសូរ​កម្ពស់​មួយ​ម៉ែត្រ​ហើយ​ត្រងទឹក​នោះ​មក​លុបមុខ​ឲ្យ​ជ្រះ​ចង្រៃ​ក៏​មាន​។

តែ​អ្នកខ្លះ​ទៀត​មិន​បាន​ឈប់​ឡាន​ម៉ូតូ​ទេ​តែ​គេ​បាន​ទម្លាក់​លុយ​នៅ​មុខ​អាស្រម​ជំទាវ​ម៉ៅ​។ បងស្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ហើយ​ចុះ​មក​ទិញ​ចេក​យក​មក​ថ្វាយ​ជំទាវ​ម៉ៅ​ដើម្បី​សុំ​សេចក្ដីសុខ​។ លោក ស្វាយ ឃី​ល អាយុ​៥១​ឆ្នាំ​ជា​អ្នក​ថែរក្សា​អាស្រម​ជំទាវ​ម៉ៅ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា អ្នកដំណើរ​ជា​ច្រើន​តែងតែ​ឈប់​រថយន្ត​យក​គ្រឿង​សក្ការៈ​មាន​ចេក ដូង មក​ថ្វាយ​ជំទាវ​ម៉ៅ​។

បងប្រុស​ស្វាយ ឃី​ល និយាយ​ថា អាស្រម​ដែល​កសាង​នោះ​គឺជា​អំណោយ​លោក ខូ​យ ឃុន​ហួរ អ​ភី​ត​អភិបាល​ខេត្តកំពត ព្រោះ​កាល​ជាង​១០​ឆ្នាំ​មុន​មាន​យន្តហោះ​ធ្លាក់​នៅ​ភ្នំ​បូកគោ ហើយ​លោក​អភិបាលខេត្ត​មក​បន់ស្រន់​លោក​ជំទាវ​ម៉ៅ​ឲ្យ​រក​យន្តហោះ​ឃើញ ទើប​នាំ​គ្នា​គោរព​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ