ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេធាវី​ក្រសួងមហាផ្ទៃ​ដាក់​បន្ថែម​ឯកសារ​សុំ​រំលាយ​បក្ស​ប្រឆាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា​ឆ្នាំ​២០១៧ លោក​មេធាវី​គី តិច​និង​មេធាវី​ចំនួន​៤​នាក់​ផ្សេង​ទៀត បាន​ចូល​ដាក់​ឯកសារ​បន្ថែម​នៅ​តុលា​ការកំពូល​ដែល​ឯកសារ​នោះ ​គឺជា​សម្លេង​លោក សម រ​ង្ស៊ី​…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា​ឆ្នាំ​២០១៧ លោក​មេធាវី​គី តិច​និង​មេធាវី​ចំនួន​៤​នាក់​ផ្សេង​ទៀត បាន​ចូល​ដាក់​ឯកសារ​បន្ថែម​នៅ​តុលា​ការកំពូល​ដែល​ឯកសារ​នោះ ​គឺជា​សម្លេង​លោក សម រ​ង្ស៊ី​ អតីត​មេ​បក្ស​ប្រឆាំង បាន​និយាយ​នៅ​ថ្ងៃ ទី​២៩ មិថុនា ទុកជា​ភស្តុ​តាង​ទី​២២​។​

​លោក​បាន​បញ្ជាក់​ថា​ នេះ​ជា​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា​​ទេ ។ លោក​មេធាវី​បាន​លើក​ឡើង​ថា​ ភស្តុ​តាង​នេះ​ជាប់​ពាក់​ព័ន្ធ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​មេធាវី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​សួរ​តុលាការ​កំពូល​ថា ​មេធាវី​គណបក្ស​ស​ង្ក្រោះ​ជាតិ​បាន​ដាក់​ឯកសារ​ការ​ពារ​ឬទេ?​ តែ​ខាង​តុលាការ​ឆ្លើយ​ថា ​មិន​ទាន់​បាន​ដាក់​ទេ ហើយ​បើសិនជា​មិន​ដាក់​ឯក​សារ​ក៏​តុលាការ​នៅ​តែ​ដំណើរ​បាន​ដដែល ។

យ៉ាងណាមិញ លោក​មេធាវី គី តិច មិន​ទាន់​ដឹង​ថា​ តុលា​កាត​កំពូល​កំណត់ពេល​សវនា​ការ​នៅ​ពេល​ណា​ទេ ។ លោក​មេធាវី​បាន​លើក​ឡើង​ថា ​ឯកសារ​ដែល​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចូល​តុលាការ​កំពូល​កន្លង​មក ​គឺ​ល្មម​គ្រប់គ្រាន់​ក្នុង​ការ​រំលាយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​បាន​ហើយ ។

កែសម្រួលដោយ