ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ជិះ​កង់​កាត់មុខ​ផ្ទះ​ដូច​កំរោលចូល​ទាញ​កាំបិត​ដេញ​កា.ប់​យក​តែ​ម្តង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទំងន់​ដោយសារ​ជន​ដៃដល់​ស្ទាក់ផ្លូវ​កាប់​ពេល​ជិះ​កង់​កាត់មុខ​ផ្ទះ​ជនសង្ស័យ​ដោយ​ចោទប្រកាន់​ថា ជន​រង​គ្រោះ​ធ្វើអំពើ​អាប​ធ្មប់​មក​លើ​ខ្លួន ។ ករណី​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​តាំង​សំរោង…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទំងន់​ដោយសារ​ជន​ដៃដល់​ស្ទាក់ផ្លូវ​កាប់​ពេល​ជិះ​កង់​កាត់មុខ​ផ្ទះ​ជនសង្ស័យ​ដោយ​ចោទប្រកាន់​ថា ជន​រង​គ្រោះ​ធ្វើអំពើ​អាប​ធ្មប់​មក​លើ​ខ្លួន ។ ករណី​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ឈ្មោះ ខុន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ចំណែក​ជន​ដៃដល់​ឈ្មោះ សូត្រ ធន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​ដៃដល់​នៅផ្ទះ​របស់​ខ្លួន​ជា​ធម្មតា​ដោយ​អង្គុយ​និយាយ​តែឯង​មិនដឹង​ទិស​តំបន់​ឡើយ ។ ពេល​និយាយ​នោះ​ក្រុម​ជន​ដៃ​ដល់​មិន​មាន​អ្នក​ណា​តប​នោះ​ទេ​ព្រោះ​រឿង​បែប​នេះ​កើត​មាន​ជា​រឿយ​ៗ​មក​ហើយ ។ ពេល​កំពុង​អង្គុយ​និយាយ​តែឯង​នោះ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ​របស់​ខ្លួន​ដែល​នៅ​ជិត​គ្នា​កាត់មុខ​ផ្ទះ​ជន​ដៃដល់ ។ រំពេច​នោះ​ជនសង្ស័យ​ដៃដល់​ក៏​បាន​ស្ទុះ​យក​កាំបិត​ផ្គាក់​ដេញ​តាម​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ពេល​ដែល​ដេញ​កាប់​នោះ​ជន​ដៃដល់​បាន​ស្រែ​កថា «​ឯង​ឈប់​ធ្វើអំពើ​ដាក់​អញ​ទៀត​ៗៗ» ដោយ​រង​នូវ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ពី​សំណាក់​ជន​ដៃដល់ ជន​រង​គ្រោះ​ក៏​ផ្តួល​កង់​ចោល​ហើយរ​ត់រក​ឱ្យ​អ្នក​ភូមិ​ជួយ​អន្តរាគមន៍ ។

សមត្ថ​កិ​ច​នគរបាល​ឃុំ​តាំង​សំរោង​ក៏​បាន​ប្រាប់​ផង​ដែរ​ថា រវាង​ជន​រង​គ្រោះ និង​ជន​ដៃដល់​គឺជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ហើយ​ក៏​មិន​ដែល​មានរឿង​រ៉ាវ​គំនុំគុំកួន​គ្នា​ពី​មុន​មក​ដែរ ។ ជន​រង​គ្រោះ​ត្រូវ​រង​នូវ​ការ​កាប់​ចំនួន​៣​កាំបិត​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​​ផង​ដែរ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា គេ​មិន​ដែល​ចេះ​អំពើ​អាប​ធ្មប់​អ្វី​ឡើយ ហើយ​ក៏​មិន​ដែល​មានរឿង​អ្វី​ជាមួយ​គ្នា​ពី​មុន​មក​ដែរ ព្រោះ​​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ។ តាម​ការ​រសាក​សួរ​របស់​សមត្ថកិច្ច​ទៅ​លើ​សាច់ញាតិ​ក៏​ដូច​ជា​បង​ប្អូន​ក្នុងភូមិ​គឺ​បាន​បំភ្លឺ​ថា ជន​ដៃដល់​គឺជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​(​ជំងឺសរសៃប្រសាទ​)​ជា​យូរ​​ឆ្នាំ​មក​ហើយ​តែ​មិន​ដែល​បង្ក​បញ្ហា​ឬ​ការ​លំបាក​ណាមួយ​ដល់​សាច់ញាតិ និង​អ្នក​ភូមិ​ឡើយ ទើប​តែ​លើក​នេះ​បានជា​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​បងប្អូន​ឯង​ហើយ​ចោទប្រកាន់​​ថា ចេះ​ធ្វើអំពើ​អាប​ធ្មប់​មក​លើ​ខ្លួន​ទី​វិញ ។ ក្រោយ​សាកសួរ​ចប់​សព្វគ្រប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ