ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​2​នាក់​​សម្លា.ប់​លោក​គី​ម យ៉ុ​ង​ណា​ម នាំ​មក​កន្លែង​ធ្វើ​សកម្មភាព

6 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នារី​២​នាក់​ដែល​ជាប់ចោទ​ពី​ការ​សម្លាប់​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​២៤ តុលា ត្រូវ​បាន​ប៉ូលិស​នាំ​មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួរ ជា​កន្លែង​ពួក​គេ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ ។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នារី​២​នាក់​ដែល​ជាប់ចោទ​ពី​ការ​សម្លាប់​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​២៤ តុលា ត្រូវ​បាន​ប៉ូលិស​នាំ​មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួរ ជា​កន្លែង​ពួក​គេ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ ។

ពាក់អាវ​ការពារ​គ្រាប់ នាង SITI AISYAH ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី និង​នាង THI HUONG ជនជាតិ​វៀតណាម​ត្រូវ​បាន​នាំ​មក​កាន់​ព្រ​លាន​យន្តហោះ​អម​ដោយ​ចៅក្រម​ដែល​ដឹកនាំ​ធ្វើ​សវនាការ​កាត់ទោស​ពួក​គេ ព្រមទាំង​បណ្តា​មេធាវី​ពួក​គេ ។ ប៉ូលិស​ប្រមាណ​ជា​២០០​នាក់ ភាគច្រើន​កាន់​អាវុធ​វាយលុក និង​ពាក់​ម៉ាស់​មុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ច្រកចូល​ព្រ​លាន​យន្តហោះ ។

ការ​បញ្ជូន​ជនជាប់ចោទ​មក​កាន់​កន្លែង​ធ្វើ​សកម្មភាព​ជា​ទម្លាប់​ទៅ​ហើយ ក្នុង​សវនាការ​កាត់ទោស​បទឧក្រិដ្ឋ​នៅ​ម៉ា​ឡេ​ស៊ី ដែល​អាច​ឱ្យធ្វើ​ត្រាប់​ពី​សកម្មភាព​របស់​ជនជាប់​ចោទ។

លោក​គី​ម ជុង​ណា​ម រង​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ខ្លាំង​បំផុត VX កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ។ VX ត្រូវ​ចាត់ទុកជា​អាវុធ​សម្លាប់​រង្គាល​មួយ​កាលពី​សម័យ​សង្គ្រាមត្រជាក់ ។

ពេល​ប្រុង​ជិះ​យន្តហោះ​ត្រឡប់​មក​កាន់​ក្រុង​ម៉ា​កាវ​វិញ លោក​គី​ម យ៉ុ​ង​ណា​ម ត្រូវ​ស្លាប់​ក្រោយ​ពេល​ត្រឹម​២០​នាទី​បន្ទាប់​ពី​ការ​វាយប្រហារ ។

នាង AISAYAH អាយុ​២៥​ឆ្នាំ និង​នាង HUONG អាយុ​២៩​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ក្រោយ​ការ​ធ្វើ​ឃាត​បន្តិច ហើយ​ពួក​គេ​អាច​មានទោស​ប្រហារជីវិត ។ ពួក​នាង​ត្រូវ​គេ​នាំ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​ដែល​មាន​វត្តមាន​ពួក​នាង​មុន​ពេល និង​ក្រោយ​ពេល​ធ្វើ​សកម្មភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ