ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់មនុស្សដូចសត្វ ព្រោះតែចង់បានទ្រព្យ

6 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖​ សមត្ថ​កិច្ច​​​ឱ្យដឹង​​ថា មាន​ករណី​ប្លន់​​សម្លាប់មួយ ​បង្កឡើង​ដោយ​ជន​មិន​​​ស្គាល់​មុខ ដោយ​ធ្វើ​សកម្មភាពយក​​ពូថៅ​​កាប់​​និង​យក​​ខ្សែរឹត.​ក​​លើ​​ជន​រង​គ្រោះ នៅ​ក្នុងផ្ទះ​ពេលគាត់​នៅ​តែ​ម្នាក់ឯង​ ​ភ្ញាក់​ផ្អើល​កាលពី​​​វេលា​ម៉ោង​០១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​តុលា ​ស្ថិត​នៅ​លើ​ផ្ទះ​ត្រង់​ចំណុច​ភូមិ​ស្រែ​ធ្នង់…

​ខេត្តសៀមរាប ៖​ សមត្ថ​កិច្ច​​​ឱ្យដឹង​​ថា មាន​ករណី​ប្លន់​​សម្លាប់មួយ ​បង្កឡើង​ដោយ​ជន​មិន​​​ស្គាល់​មុខ ដោយ​ធ្វើ​សកម្មភាពយក​​ពូថៅ​​កាប់​​និង​យក​​ខ្សែរឹត.​ក​​លើ​​ជន​រង​គ្រោះ នៅ​ក្នុងផ្ទះ​ពេលគាត់​នៅ​តែ​ម្នាក់ឯង​ ​ភ្ញាក់​ផ្អើល​កាលពី​​​វេលា​ម៉ោង​០១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​តុលា ​ស្ថិត​នៅ​លើ​ផ្ទះ​ត្រង់​ចំណុច​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ។

សមត្ថកិច្ច​​ឱ្យ​ដឹងទៀត​ថា ​ជន​រង​​គ្រោះ​ដែលស្លាប់ឈ្មោះ វ៉ា់ ខូ ​អាយុ​៥៣​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ ។ ​ជនមិនស្គាល់មុខ​បាន​យក​​​ម៉ូតូ​​ជិះ​គេចខ្លួន​បាត់​​ ។

ទោះជា​យ៉ាងណា​ លោក​ឧត្តមសេនីយត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤​នេះ​ថា ករណី​​ប្លន់​សម្លាប់​យក​ម៉ូតូ​ដល់​ក្នុងផ្ទះ​ជន​រង​គ្រោះ​នេះ ​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​​ ។

អត្ថបទសរសេរ ដោយ