ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រូ​ខូ​លី​មាន​ប្រយោជន៍​ណាស់​ចំពោះ​ជំងឺ​ទឹកនោមផ្អែម

6 ឆ្នាំ មុន

ការ​ទទួលទាន​សារធាតុ​ចម្រាញ់​ចេញពី​ប្រូ​ខូ​លី ដែល​វា​ជា​បន្លែ​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​សរសៃ និង​សារធាតុ​គីមី រុក្ខជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ​អាច​ជួយ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួក​គេ ។ នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាននិយាយ ។…

ការ​ទទួលទាន​សារធាតុ​ចម្រាញ់​ចេញពី​ប្រូ​ខូ​លី ដែល​វា​ជា​បន្លែ​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​សរសៃ និង​សារធាតុ​គីមី រុក្ខជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ​អាច​ជួយ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួក​គេ ។ នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាននិយាយ ។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ប៉ះពាល់​ដល់​មនុស្ស​ជាង​៤៥០​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ហើយ​មាន​អ្នកជំងឺ​ជាង​១៥% មិន​អាច​លេបថ្នាំ metformin ដែល​ជា​ការ​ព្យាបាល​ដំបូង​ដោយសារ​ពួក​គេ​ប្រឈម​មុខ​នឹង​ហានិភ័យ​ខូច​តម្រងនោម ។

ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា​ប្រូ​ខូ​លី ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ sulforaphane ដែល​ជា​សមាសធាតុ​ធម្មជាតិ​អាច​រក​ឃើញ​នៅ​ក្នុង​បន្លែ​អម្បូរ​ខាត់ណា​អាច​ជួយ​បញ្ច្រាស​​សញ្ញា​នៃ​ជំងឺ​នេះ ។

ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​លើ​សត្វ​កណ្តុរ សារធាតុ​នេះ​បន្ថយ​ការ​ផលិត​ជាតិ​ស្ករ​ដោយ​កោសិកា​ថ្លើម​ដែល​ត្រូវ​បាន​បណ្តុះ​ក្នុង​មន្ទីរពិសោធន៍ ហើយ​វា​បាន​ផ្លាស់​ប្តូរ​ប្រតិកម្ម​ហ្សែ​ន​ថ្លើម​ពី​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​ក្នុង​សត្វ​កណ្តុរ ។ សារធាតុ sulforaphane បញ្ច្រាស​សញ្ញា​នៃ​ជំងឺ​នេះ​ក្នុង​ថ្លើម​សត្វ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម និង​កាត់​បន្ថយ​ការ​ផលិត​ជាតិ​ស្ករ​លើសលុប និង​ភាព​លែង​ស៊ាំ​នឹង​ជាតិ​ស្ករ ដោយ​មាន​ប្រតិកម្ម​ស្រ​ដៀង​គ្នា​ទៅ​នឹង​ថ្នាំ metformin ។ នេះ​បើ​តាម​លោកស្រី Annika Axelsson ពី​សាកលវិទ្យាល័យ Lund ក្នុង​ប្រទេស​ស៊ុ​យ​អែ​តឱ្យ​ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ