ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​សត្វព្រៃ​ជាង​៩០០​គីឡូ អត់​ប៉ា​ស្ព័​រ​ត្រៀម​ទៅ​ស្រុក​យួន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​ធ្វើ​ចរាចរណ៍​សត្វ​ព្រែ​ក៏​ដូច​ជា​ការ​ធ្វើ​ចរាចរណ៍​ឈើប្រណិត​ដោយ​ឆ្លងកាត់​តាម​ខេត្តតាកែវ​ចាប់ពី​រដូវ​ទឹក​ឡើង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ស្រុក​យួន​ស្ទើ​តែ​រាល់​យប់ ដោយ​មិនឃើញ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ថ្នាក់​ណាមួយ​រារាំង​ឡើយ តែ​ដោយ​មាន​សកម្ម​ខ្លាំង​ពេក​ទើប​កង​រាជ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​មក​សហការ​គ្នា​ជាមួយ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹក​សត្វ​ព្រែ​ចំនួន​០១​រថយន្ត​ដែល​បម្រុង​នឹង​ឆ្លង​ដែន​ទៅ​ស្រុក​យួន​ទៅ​ហើយ តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧…

ខេត្តតាកែវ ៖ ការ​ធ្វើ​ចរាចរណ៍​សត្វ​ព្រែ​ក៏​ដូច​ជា​ការ​ធ្វើ​ចរាចរណ៍​ឈើប្រណិត​ដោយ​ឆ្លងកាត់​តាម​ខេត្តតាកែវ​ចាប់ពី​រដូវ​ទឹក​ឡើង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ស្រុក​យួន​ស្ទើ​តែ​រាល់​យប់ ដោយ​មិនឃើញ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ថ្នាក់​ណាមួយ​រារាំង​ឡើយ តែ​ដោយ​មាន​សកម្ម​ខ្លាំង​ពេក​ទើប​កង​រាជ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​មក​សហការ​គ្នា​ជាមួយ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹក​សត្វ​ព្រែ​ចំនួន​០១​រថយន្ត​ដែល​បម្រុង​នឹង​ឆ្លង​ដែន​ទៅ​ស្រុក​យួន​ទៅ​ហើយ តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ស្វាយ​ខាងជើង ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ដោយ​ក​ម្លាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​បួន​នាក់ ។

លោក​វរៈ​សេនី​ឯក ឌៀប វណ្ណ​ឌី មេ​បញ្ជា​រង កងរាជអាវុធហត្ថ​ខេត្តតាកែវ​ដែល​ទទួល​បន្ទុក​នាយសេនាធិការ​ក្រោយ​ពី​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​បណ្តាញសំងាត់​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទែ​ប្រទេស​អំពី​សកម្មភាព​ឈ្មួញ​បាន​ដឹក​ជញ្ជូន​សត្វ​ព្រែ​ឆ្លងកាត់​ខេត្តតាកែវ​ជា​ញឹកញាប់​នោះ​ទើប​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​នៅ​ពេល​នេះ​ទាន់​ពេល ។ លោក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បាន​ភ្លាម​បាន​ហៅ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ទៅ​ទទួលយក​មក​ត្រួតពិនិត្យ​និង​ធ្វើ​របាយការណ៍​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ហើយ​ជា​លទ្ធផល​សត្វព្រៃ​ក្នុង​ក្រុម កម្រ​រាប់រយ​ក្បាល​និង​ច្រើន​ប្រភេទ​ត្រូវ​បាន​រំដោះ ចេញពី​ដៃ​ឈ្មួញ​ទុច្ចរិត ។

ប្រភេទ​សត្វព្រៃ​ដែល​រំដោះ​បាន​ពី​ឈ្មួញ​នោះ​មាន សត្វ​ពស់​ប្រភេទ​កម្រ ទាំង​មាន​ពិស និង​ឥត​ពិស​ចំនួន​៥៩​ឡាំង​ស្មើ និង​៦៤៤​គីឡូក្រាម សត្វ​ពស់ថ្លាន់​១១​ស្បោង​ស្មើ​១៧៦​គីឡូក្រាម និង​សត្វ​អណ្តើក ០៤​ស្បោង​ផង​ដែរ​ស្មើ​៨០​គីឡូក្រាម​ជាង​៩០០​គីឡូក្រាម សរុប​ជាង ៩០០​គីឡូក្រាម  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ