ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ ១​ខែ​២​ដង រួម​គ្នា​សម្អាត​បរិស្ថាន

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ប្រធានបទ​រួម​គ្នា​សម្អាត​បរិស្ថាន​ដើម្បី​មូលដ្ឋាន​យើង (១​ខែ​២​ដង​រួម​គ្នា​សម្អាត​បរិស្ថាន​) នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា នេះ ក្រុម​កា​ងារ​ដឹកនាំ​ដោយ​លោក សរ កក្កដា…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ប្រធានបទ​រួម​គ្នា​សម្អាត​បរិស្ថាន​ដើម្បី​មូលដ្ឋាន​យើង (១​ខែ​២​ដង​រួម​គ្នា​សម្អាត​បរិស្ថាន​) នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា នេះ ក្រុម​កា​ងារ​ដឹកនាំ​ដោយ​លោក សរ កក្កដា ក្នុង​នោះ​មាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ក្នុង​បឋម​សិក្សា និង​វិទ្យាល័យ ហ៊ុន សែន​វាល​រេញ សមាជិក ស​.​ស​.​យ​.​ក មេឃុំ ភូមិ និង​មានការ​ចូលរួម​ពី​កម្លាំងប្រដាប់អាវុធ​ដ្ឋា​ន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ២០១៧ នេះ បាន​ចុះ​សម្អាត​បរិស្ថាន​តាម​ទី​សាធារណៈ បណ្តោយ​ផ្លូវជាតិ សួនច្បារ ជា​ពិសេស​មុខ​ទីប្រជុំជន​ផ្សារ​វាល​រេញ តាម​យ​ទ្ធ​សាស្ត្រ​ថ្មី​ឈ្នោះ​ថា ១​ខែ​២​ដង រួម​គ្នា​សម្អាត​បរិស្ថាន ដែល​យ​ទ្ធ​សាស្ត្រ​នេះ​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ។

ជាមួយ​គ្នា​នេះ​ដែរ លោក សរ កក្កដា អភិបាលស្រុក បាន​សំណូមពរ​ដល់​អាជីវករ​លក់ដូរ​នៅ​ចំណុច​នោះ និង​កម្មក កម្ម​ការ​នី ដែល​ធ្វើ​តំណើរ​ឆ្លងកាត់ ដែល​បាន​ឈប់​សំចត នៅ​ទីនោះ​ប្រចាំ​ថ្ងៃ សូម​មេតា​ជួយ​រួម​គ្នា​ថែរក្សារ​បរិស្ថាន​វេច​ខ្ចប់​ទុកដាក់​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ចោល​រាយ​ប៉ាយ​នាំ​ឲ្យ​បះ​ពាល់​ដល់​បរិស្ថាន​តាម​ទី​សាធារណៈ ។

ជាមួយនឹង​បញ្ហា​នេះ តាម​អ្នកមាន​លំនៅ​ឋាន​ត្រង់​ចំណុច​នោះ​បាន​ឲ្យ​ដឹង​ថា សំរាម​ដែល​រាយ​ប៉ាយ ដែល​ភាគច្រើន​សម្បូរ​ដោយ​ថង់​ផ្លា​ស្ទិ​ច ប្រអប់​ជ័រ​ទុយោ​មួយ​ចំនួន​កើត​ចេញ កម្មករ កម្ម​ការ​នី​មក​ពី​ឃុំ​ទឹកល្អក ទឹកថ្លា និង​ឃុំ​សាមគ្គី​ឆ្លងកាត់​ឈប់​នៅ​មុខ​ផ្សារ​ជា​រៀង​រាល់​ព្រឹកល្ងាច ជា​ពិសេស​រៀងរាល់ថ្ងៃ​ទី​១០-​ទី​១១ គ្រប់​ខែ​ដែល​ជា​ថ្ងៃ​បើក​ប្រាក់ខែ​កម្មករ កម្ម​ការ​នី ទាំងអស់​បាន​មក​ឈប់​នៅ​មុខ​ផ្សារ​កុះ​កុញ តែងតែ​រាយ​ប៉ាយ​ថង់​ផ្លា​ស្ទិ​ច ប្រអប់​ជ័រ និង​ផ្សេង​ៗ​ទៀត ស្របគ្នា​នេះ​សូម​សំ​ណូ​រ​ពរ​ដល់​លោក សរ កក្កដា អភិបាលស្រុក​ថ្មី សូម​ជួយ​មាន​វិធា​ការ​ទាំងនេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ