ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​លើ​បង្គោល​ភ្លើង​មួយ​កន្លែង ដោយ​បាន​ឆេះ​បំផ្លាញ​អស់​ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​អ៊ី​ន​ធើ​ណេ​ត បណ្តាល​ឲ្យ​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​មក​លើ​ដី និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​លើ​បង្គោល​ភ្លើង​មួយ​កន្លែង ដោយ​បាន​ឆេះ​បំផ្លាញ​អស់​ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​អ៊ី​ន​ធើ​ណេ​ត បណ្តាល​ឲ្យ​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​មក​លើ​ដី និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។ ករណី​ឆេះ​ខ្សែរ​ភ្លើង​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​៤៣០ (​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា​) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​តិច​ៗ​នោះ ក៏​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​ខាង ក៏​ដូច​ជា​អ្នក​ធ្វើ​តំណើរ​តាម​ផ្លូវ បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឡើង ចេញ​ពីលើ​បង្គោល​ភ្លើង​មួយ​កន្លែង​ខាងលើ ។ ដោយ​មានការ​ព្រួយបារម្ភ​ខ្លាចក្រែង​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​នោះ ក៏​នាំ​គ្នា​រាយការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូល​ល​ដ្ឋា​ន​ឲ្យ​ចុះ​មក និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ ដោយ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​មិន​អាច​ពន្លត់​បាន ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​អ៊ី​ន​ធើ​ណេ​ត ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​ពន្លត់​មិន​ឲ្យ​ឆាបឆេះ​រាលដាល​បន្ត និង​ទៅ​ដល់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​បាន​ទាន់​ពេលវេលា ។

ករណី​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​លើ​បង្គោល​ភ្លើង​នេះ​ដែរ កម្លាំង​មាន​សម្ថ​កិច្ច​បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពីរ​គ្រឿង និង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​មួយ​គ្រឿង ហើយ​ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​អ៊ី​ន​ធើ​ណេ​ត​មួយ​ចំនួន​ត្រូវ​បាន​ភ្លើង​ឆេះ បណ្តាល​ឲ្យ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ