ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​គណបក្ស​ CPP​ ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ម្នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​បាន​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក​រីត គ្រួ​ស (Red Cruz) សមាជិក​ព្រឹទ្ធ​សភា​អា​មេ​រិ​ក ជុំវិញ​ស្ថានភាព​នយោបាយ…

​រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​បាន​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក​រីត គ្រួ​ស (Red Cruz) សមាជិក​ព្រឹទ្ធ​សភា​អា​មេ​រិ​ក ជុំវិញ​ស្ថានភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំងថា ​ជា​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈប់​ដំណើរការ​នោះ គឺ​មិន​ពិត​ទេ​។

លោក ​សុខ ឥ​សាន ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​៖ «​នេះ​ជា​ការ​លើក​ឡើង​របស់​បុគ្គល​ម្នាក់​មិន​បង្ហាញ​ពី​ជំហ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ទេ​។ អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើ​ គឺ​ត្រឹមត្រូវ​ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​»។ លោ​កបន្ត​ថា ​ការ​លើក​ឡើង​របស់​ព្រឹទ្ធ​សមាជិក​សភា​រូប​នេះ ​ដោយ​តែ​អា​យ៉ង​របស់​គេ​បរាជ័យ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​។

លោក​បាន​លើក​ឡើង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​មិនល្អ​ក្នុង​ការ​ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​មិនមែន​ប្រកួតប្រជែង​តាម​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិប​តេយ្យ​ដូច​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​បារី​ស២៣ ​តុលា​ ឆ្នាំ​១៩៩១​ទេ​។ ​ចំពោះ​ការ​លើក​​ថា បើ​មិន​ដោះ​លែ​ង​លោក​ កឹ​ម សុខា ព្រឹទ្ធសភា​រូប​នេះ​នឹង​សហការ​ជាមួយ​រដ្ឋ​បាល​លោក​ដូ​ណា​ល់​ត្រាំ​ មិន​អនុញ្ញាត​ដល់​មន្ត្រី​កម្ពុជា​ដែល​ទទួលខុសត្រូវ​ចូល​អាម​រិ​ក​នោះ​វា​មិន​សំខាន់​ទេ​។​ តែបើ​ដូចនេះ​មាន​ខុស​ពី​អ្វី​ដែល​លោក​ត្រាំ​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ​ការពារ​ផលប្រយោជន៍​អា​មេ​រិ​ក ​និង​មិន​ប្រៀតជ្រែក​ប្រ​ទេ​សទៃ​។

ចំណែក​ការ​ចុះចូល​របស់​សមាជិក​សភា​ និង​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជា​ជនក​ម្ពុជា​វិញ​ ។ លោក​អ្នកនាំពាក្យ​បញ្ជាក់​ថា​ យោង​តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ របស់​សម្តេច ​ហ៊ុន ​សែន សូ​ម្បី​តែ​ខ្មែរក្រហម​ក៏ត្រូវ​បាន​បង្រួបបង្រួម​ដែរ​។ លោក​អះអាង​ថា ​នេះ​ជា​សិទ្ធិ​ក្នុង​ការ​សម្រេច​របស់​ពល​រដ្ឋ​ខ្មែរ​ដូច​ច្បាប់​បាន​កំណត់​ជ្រើសរើស​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​ និង​បំរើប្រជាជន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ដឹកនាំ​ប្រទេស​ត្រឹម​ត្រូវ​។

​សូម​បញ្ជាក់​ថា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោ​ក រិត គ្រួ​ស កាលពី​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៧​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក ​ជុំ ប៊ុ​ន​រ៉ុ​ង ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​​សហរដ្ឋអាមេរិក​ និង​ម៉ិ​ក​ហ្ស៊ិ​កកូថា​ លោក​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​នឹង​ការ​ចាប់ខ្លួន​ និង​ឃុំខ្លួន​លោក ​កឹ​ម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ ការ​ចោទ​ប្រកាន់​អំពី​បទ​ក្បត់ជាតិ​ប្រឆាំង​នឹង​រូប​លោក ហាក់​មាន​ចរិត​នយោបាយ​ និង​វិធានការ​ថ្មី​បំផុត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ស្វែងរក​ដើម្បី​គេច​ចេញពី​គណនេយ្យ​ភាព​លទ្ធិប្រជាធិបតេយ្យ​។ ៕

កែសម្រួលដោយ