ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន៣នាក់យកផ្ទះសំណាក់ បង្កើត​សង្គ្រាមហុតឈាមគ្នា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​៣​នាក់ បាន​បង្ក​ហិង្សា​រហូត​ប្រើ​កាំបិត​ដេញ​ចាក់​គ្នា ធ្វើ​ឱ្យ​ម្នាក់​បាន​រត់​ចុះពីលើផ្ទះ​សំណាក់​ទាំង​មាន​របួស ។ ក្រោយមក២​នាក់​ទៀត បាន​ព្យាយាម​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​​​អស់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​៣​នាក់ បាន​បង្ក​ហិង្សា​រហូត​ប្រើ​កាំបិត​ដេញ​ចាក់​គ្នា ធ្វើ​ឱ្យ​ម្នាក់​បាន​រត់​ចុះពីលើផ្ទះ​សំណាក់​ទាំង​មាន​របួស ។ ក្រោយមក២​នាក់​ទៀត បាន​ព្យាយាម​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​​​អស់ រួម​ទាំង​អ្នក​រង​​របួសផងដែរ ។

ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​វេលា​ម៉ោង​០៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ តុលា ស្ថិត​ក្នុងផ្ទះ​សំណាក់​យីហោ «​សុខា​» លើ​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

ជំហាន​ដំបូង គេ​មិនដឹង​ពី​មូលហេតុ​ដែលចិន​៣​នាក់​នេះ​ឈ្លោះ​គ្នា​រឿង​អ្វី​នោះ​ទេ ។ ហើយ​ក៏​មិន​ទាន់​ស្គាល់ឈ្មោះ​នោះ​ដែរ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ និង​សាក
សួរ ។

ករណី​​ហិង្សា​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​​ ដោយម្នាក់ៗគិត​ថា មានករណី​​ឃាត​កម្ម​កើតឡើ​ង​​​​នៅ​ក្នុងផ្ទះ​សំណាក់ «​សុខា​» នោះ ។ លុះ​ពេល​សមត្ថកិច្ច​ចូល​ទៅ​ពិនិត្យ និង​​សួរ​នាំ​ទើប​ដឹង​ថា ជារឿងចិន​ៗ​ឈ្លោះ​​សោះ ។

អត្ថបទសរសេរ ដោយ