ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Update ៖ ទីបំផុតតារាចម្រៀង​ជើង​ចាស់ អ៊ុំ គ​ន្ធា ត្រូវ​ប៉ូលិស​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​សមត្ថកិច្ច​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នៅ​កន្លែង Game បាញ់​ត្រី និង​យក​ទៅ​សួរនាំ​រួច​មក​ ជន​ប្រុស​ស្រី​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​នោះ​រួម​ទាំង​តារាចម្រៀង​ជើង​ចាស់ អ៊ុំ គ​ន្ធា នៅ​ពេល​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ក្រោយ​ពី​បាន​សាកសួរ…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​សមត្ថកិច្ច​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នៅ​កន្លែង Game បាញ់​ត្រី និង​យក​ទៅ​សួរនាំ​រួច​មក​ ជន​ប្រុស​ស្រី​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​នោះ​រួម​ទាំង​តារាចម្រៀង​ជើង​ចាស់ អ៊ុំ គ​ន្ធា នៅ​ពេល​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ក្រោយ​ពី​បាន​សាកសួរ និង​អប់រំ​រួច​មក ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​គណៈ​បញ្ជាការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​បង្ក្រាប​ទីតាំង​Game​បាញ់​ត្រី​លួចលាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ហើយ​ក្នុង​ប្រតិបត្តិ​ការណ៍​នោះ​ផង​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រួម​ទាំង​តារាចម្រៀង​ជើង​ចាស់ អ៊ុំ គ​ន្ធា យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​សួរនាំ​ផង​ដែរ ៕

អត្ថបទទាក់ទង ៖ ចុះ​ចាប់​ហ្គេ​ម​បាញ់​ត្រី ប៉ូលិស​ភ្ញាក់​ព្រើត​ឃើញ អ៊ុំ គ​ន្ធា កំពុង​លេង​(​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ