ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​កុងតឺន័រ​មួយ​បុក​រះ​យក

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ខេត្ត​ព្រះ​ស៊ី​ហ​នុ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០១៧ ត្រង់​ចំណុច​ស្ពាន​កោះ​តូច​ចំ​កន្លែង​លក់​អយ​ស្ទ័​រ ។…

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ខេត្ត​ព្រះ​ស៊ី​ហ​នុ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០១៧ ត្រង់​ចំណុច​ស្ពាន​កោះ​តូច​ចំ​កន្លែង​លក់​អយ​ស្ទ័​រ ។

បង្ក​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ខ្លាំង ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​រថយន្ត​ពីរ​គ្រឿង​របស់​ម្ចាស់​តូប​អយ​ស្ទ័​រ និង​រថយន្ត​ភ្ញៀវ​ចត​ទិញ​អយ​ស្ទ័​រ នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​តូប ធ្វើ​ឲ្យ​ខូចខាត​យ៉ាងដំណំ និង​បុក​រះ​ម៉ូតូ​កម្មករ អស់​៨​គ្រឿង​ទៀត រួច​រថយន្ត​បត់​ក្បាល​ត្រឡប់​ក្រោយ​ទៅ​ទិស​ខាងលិច​វិញ បម្រុង​រត់គេច​ខ្លួន​តែ​ចៃដន្យ​ពេល​បើក​ដល់​ចំណុច​មុខ​ក្លោ​ង​ទ្វារ ក៏​បា​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​មុខ​លែង​រួច ហើយ​អ្នក​បើក​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​នោះ​តែ​ម្តង​ទៅ ។

សមត្ថកិច្ច​ចរាចរណ៍​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ខាងលើ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយ គ្រឿង ពណ៌​ស ទ្រុង​វែង ក្បាល​ស្លាក​លេខ ភ្នំពេញ​៣C-៧១៦៤ លេខ​កន្ទុយ​ក្រោយ ភ្នំពេញ ៤A-២២១៧ បាន​បើក​លឿន​នៅ​ពេល​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង លុះដល់​ចំណុច​ផ្លូវ​កោង​បន្តិច ហើយ​មាន​ស្ពានថ្ម​នៅ​ពីមុខ​ទំនងជា​កាច់ចង្កូត​មិន​ស៊ី​ទើប​រេ​ចង្កូត​ទៅ​បុក​រះ​រថយន្ត និង​ម៉ូតូ​ដែល​ចត​ត្រៀបត្រា នៅ​លើ​ចិញ្ចើម​ផ្លូវ​បុក​រះ​តូប​កម្មករ​រាប់​សិប​នាក់​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​តូប ប៉ុន្តែ​ពុំ​មានកម្ម​ករ​ណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ខ្ទេច​តែ​តូប​ពេល​រថយន្ត​កុងតឺន័រ​បុក​រះ​រថយន្ត ។

បច្ចុប្បន្ន​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ទាំង​៨​គ្រឿង និង​រថយន្ត​២​គ្រឿង​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​។ ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​អធិការដ្ឋាន ស្រុក​ទឹកឈូ​បន្ទាប់​ពី​ស្ទូច​ចេញ​ដែរ​ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ