ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីណា​ពី​ណី​បា.ញ់​រះ​គ្មាន​ត្រា​ប្រណី​ធ្វើ​ឱ្យ​ផ្អើល​កក្រើក​ទាំង​កណ្តាលអធ្រាត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​នាយ​នគរបាល​មាន​ឋានន្តរសក្តិ​ថ្នាក់​អនុសេនីយ៍ត្រី​យ៍​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​វាយ​ខ្នោះ​ជាប់​ភ្លាម​ៗ ក្រោយ​ពី​រូប​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​មិនដឹង​ជា​មកពីណា​មក​ឈប់​រួច​ហើយ​ដក​កា​ភ្លើង​ខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ​បាញ់​រះ​ទៅ​លើ​រថយន្ត​របស់​ខ្លួន​ចំនួន​៤​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង ២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី ២៤ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​នាយ​នគរបាល​មាន​ឋានន្តរសក្តិ​ថ្នាក់​អនុសេនីយ៍ត្រី​យ៍​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​វាយ​ខ្នោះ​ជាប់​ភ្លាម​ៗ ក្រោយ​ពី​រូប​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​មិនដឹង​ជា​មកពីណា​មក​ឈប់​រួច​ហើយ​ដក​កា​ភ្លើង​ខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ​បាញ់​រះ​ទៅ​លើ​រថយន្ត​របស់​ខ្លួន​ចំនួន​៤​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង ២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៧៥​កែង​នឹង​ផ្លូវ​៨៤ (​ទល់មុខ​សណ្ឋា​គារ​ហូ​លី​ដេ​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ខ្មាន់កាំភ្លើង​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ឡេ​ង ធា​រ៉ា អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ សព្វថ្ងៃ​បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​នគរបាល​មាន​ឋានន្តរសក្តិ​ថ្នាក់​អនុសេនីយ៍ត្រី​(​សក្តិ​មួយ​) ។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ខាងលើ​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស LS450 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៣៥៧៩ មួយ​គ្រឿង​ដោយ​មិនដឹង​ថា ទើប​មក​ពី​ទីណា​ឡើយ ហើយ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ក៏​បាន​ឈប់​រថយន្ត និង​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ​បាញ់​រះ​ទៅ​លើ​រថយន្ត​បណ្តាល​ឱ្យ​ត្រូវ​កញ្ចក់​បែក​ចំនួន​៤​គ្រាប់​តែ​ម្តង ។ ក្រោយ​ពី​មាន​ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​ទាំង​អធ្រាត្រ​នោះ​ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​កង​អាវុធហត្ថ​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់​ចុះ​មក​ដល់ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ជន​ដៃដល់​ភ្លាម​ផង​ដែរ ។

ពេល​ដែល​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ខ្មាន់កាំភ្លើង​រូប​នោះ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ដក​ហូត​​បាន​អាវុធ​ខ្លី​ម៉ា​កឡុក​ចំនួន​១​ដើម និង​បង់​ចំនួន​២ និង​គ្រាប់​ជា​ច្រើន​គ្រាប់ ហើយ​មូលហេតុ​ដែល​​បណ្តាល​ឱ្យ​រូបគេ​មានការ​បាញ់បោះ​សេរី​បែប​នេះ កើតឡើង​ដោយសារ​តែ​រូបគេ​មាន​ជម្លោះ​ជា​មួយនឹង​ប្រពន្ធ​របស់​ខ្លួន​ដែល​កំពុង​តែ​បំពេញការងារ​នៅ​ក្នុង​សណ្ឋាគារ ហូ​លី​ដេ នោះ ។
ក្រោយ​​ពេល​កើតហេតុ បុរស​ជា​នាយ​នគរបាល​ដៃដល់​ក៏​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សារ​សួរ និង​កំណត់​ហេតុ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជ​​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ