ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្មេង​ទំនើង​ដើរ​អុកឡុក​ភូមិ​ចំនួន​៣​នាក់​ទៅ​តុលាការ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ បាន​រៀ​ចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ បាន​រៀ​ចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ខែ​ម សុភ​ណ័ នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ៖ ក្រុម​ក្មេង​ទំនើង​ដៃដល់​ទាំង​៣​នាក់ ដែល​ត្រូវ​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន មានឈ្មោះ ១.​លួ​ម ម៉​ស់ ២.​ឆេ​ម កូ​ស៊ី ៣.​យិ​ត ហង់ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង​ដកហូត​បាន​វត្ថុ​តាង​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម​, ស្នាប់ដៃ​មួយ ។

លោកនាយ​ការិយាល័យ បាន​បន្ត​ថា ៖ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ខណៈ​ពេល​នៅ​វត្ត​សុទ្ធា​រាម​ថ្មគោល ស្ថិត​ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើ​កម្មវិធី​បុណ្យ​កឋិនទាន នា​យប់​កើតហេតុ​មាន​រាំ​ធុងបាស ក៏​ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​៣​នាក់​នេះ និង​បក្ខពួក​គេ​២​នាក់​ទៀត ។ ម្នាក់​ឈ្មោះ ធូប តូ​ម៉​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​មួយ​ចំនួន​ទៀត​ក្ដាប់​ឈ្មោះ​មិន​បាន (​រត់គេច​ខ្លួន​) ។ បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​កាប់ និង​វាយ​ទៅ​លើ​ក្រុម​ក្មេង​ម្ខាង​ទៀត បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា ៖ ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន​នេះ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​សារភាព​ថា ពួក​ខ្លួន​មាន​គ្នីគ្នា​ចំនួន​៦​នាក់ ប្រដាប់​ដោយ​កាំបិត ពូថៅ ចបកាប់ និង​ដំបង ពិតជា​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់ និង​វាយ​ទៅ​លើ​ក្រុម​ក្មេង​នៅ​ភូមិ​ថ្មគោល បណ្តាល​ឲ្យ​រង​របួស និង​ខូចខាត​ធុងបាស កៅអី​ក្នុង​វត្ត​ថ្មគោល ប្រាកដ​មែន ។

លោកស្នងការ​រង បាន​បន្ត​ថា ៖ តាម​សម្ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មគោល ក៏​ដូច​ជា​ភូមិ​ពន្លៃ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ក្មេង​ទាំងនេះ គឺជា​ក្មេង​ជើងកាង​​ក្នុងភូមិ​ពន្លៃ ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ចំពោះ​ក្រុម​ក្មេង​នេះ​ណាស់ ក្រោយ​ពី​បាន​ធ្វើការ​ចាប់​ឃាត់​នេះ ប្រជាពលរដ្ឋ​គាត់​មានការ​អបអរសាទរ​ក្រៃ​លែង និង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​បន្ត​ឲ្យ​ស្រាវជ្រាវ​ចាប់​ពួក​រត់គេច​ខ្លួន​ឲ្យ​អស់ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​ពួក​វា​តាម​ច្បាប់​ឲ្យ​បាន​យូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ