ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ត្រូវបង្ខំចិត្តប្រឌិតរឿងមួួយ​ប្រាប់​ប៉ូលិស​ឡើង​​ផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​អះអាង​ថា គាត់​រស់នៅ​ក្នុង​គ្រួសារ​ទាំង​ទឹកភ្នែក​ព្រឹក​-​ល្ងាច ព្រោះ​ត្រូវ​ប្តី​កាន់​លុយ ហើយ​ក៏​បាន​ដាច់​ចិត្ត​យក​កូនសោ​ចម្លង​ចាក់​យក​ប្រាក់​ហើយ​បាន​រៀបចំ​ប្រឌិត​រឿង ទៅ​ប្តឹង​នគរបាល​ថា ចោរ​ចូល​ប្លន់​។ ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​អះអាង​ថា គាត់​រស់នៅ​ក្នុង​គ្រួសារ​ទាំង​ទឹកភ្នែក​ព្រឹក​-​ល្ងាច ព្រោះ​ត្រូវ​ប្តី​កាន់​លុយ ហើយ​ក៏​បាន​ដាច់​ចិត្ត​យក​កូនសោ​ចម្លង​ចាក់​យក​ប្រាក់​ហើយ​បាន​រៀបចំ​ប្រឌិត​រឿង ទៅ​ប្តឹង​នគរបាល​ថា ចោរ​ចូល​ប្លន់​។

ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃ​ទី​២៣ តុលា ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៦៨ EO ផ្លូវ​លេខ​១១០ ក្រុម​ទី​៧ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។ ស្ត្រី​ដែល​ប្រឌិត​រឿង ឈ្មោះ ស៊ុន រ​ដ្ឋា អាយុ​៥៦​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ រីឯ​បុរស​ប្ដី​ឈ្មោះ ង៉ែត ញ៉ អាយុ​៦១​ឆ្នាំ ជា​សន្តិសុខ​ឯកជន និង​ជា​ម្ចាស់​លុយ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ប្ទៅ​ធ្វើការ​បាត់ ស្ត្រី​ជា​ប្រពន្ធ​បាន​មក​ប្តឹង​សមត្ថ​កិ​ច្ប៉ុ​ស្តិ៍​ថា មាន​ក្រុម​ចោរ​២​នាក់​ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច​ចូល​ទៅ​ភ្ជង់​ប្លន់ ដោយ​ចាក់សោ​កេស និង​រើ​កកាយ​យក​អស់ប្រាក់​ហើយ ។ ភ្លាម​ៗ​តាម​ការ​អះអាង​ថា របស់​បុរស​ជា​ប្តី​បាន​ប្រាប់​នគរបាល​ថា ប្រាក់​ដែល​ចោរប្លន់​យក​ទៅ​អស់​ចំនួន​១​ពាន់​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​៨០​ម៉ឺន​រៀល ។

បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មក​ប្តឹង សមត្ថកិច្ច​ក៏​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​ក៏​សង្ស័យ​ថា បើសិនជា​ចោរប្លន់​ប្រាក់​និង​មាស​២​តម្លឹង​ទៀត ដែល​នៅ​សល់​ក្នុង​កេស ដាក់​លុយ ត្រូវ​ចោរ​យក​អស់​មិន​ទុក​ឱ្យ​នោះ​ទេ ។ លុះ​ក្រោយមក បន្ទាប់​ពី​មានការ​បំភ្លឺ​ពី​ក្មេង​ម្នាក់​ឈ្មោះ ជន បញ្ញា​រស្មី អាយុ​៨​ឆ្នាំ ត្រូវជា​ចៅ ទើបបាន​បែកធ្លាយ មិនមែន​ជា​ករណី​ចោរប្លន់​នោះ​ទេ គី​ជា​រឿងប្រឌិត តែ​ប៉ុណ្ណោះ ។

តាម​ស្ត្រី​រូប​នោះ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ តុលា វេលា​ម៉ោង​ប្រហែល​ជាង​២​រសៀល​ឆ្លៀតពេល​ដែល​ប្តី​ដេក​លង់​លង់ ហើយ​ទុក​កូនសោ​កេស​ដាក់​លុយ​នៅ​ជាប់​ខ្លួន បាន​យក​កូនសោ​ទៅ​ចម្លង​ទុក សំរាប់​យក​លុយ​។​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២៣ តុលា នៅ​ពេល​ដែល​ប្តី​ទៅ​ធ្វើការ ក៏​បាន​យក​កូនសោ​ទៅ​ចាក់​យក​ប្រាក់ ក្នុង​កេស យក​ប្រាក់​របស់​ប្តី​អស់​ចំនួន​៥៣០​ដុល្លារ ហើយ​ក៏​បាន​រៀបចំ​រើ​កកាយ​ខោអាវ ជជុះ​ពេញ​ផ្ទះ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់ ក៏​បាន​ប្រាប់​ប្តី​ថា ចោរ​ចូល​ប្លន់ ហើយ​ក៏​ទៅ​ដាក់​ពាក្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

តាម​ស្ត្រី រូប​នោះ​បាន​រៀបរាប់​ថា មូលហេតុ​ដែល​ខ្លួន ដាច់​ចិត្ត​លួច​លុយ ប្តី​ហើយ​ប្រឌិត​រឿង ដោយសា​តែ​ខឹង​ប្តី ដែល​កន្លង​មក​ធ្វើបាប​ចិត្ត​គាត់ បាន​ប្រាក់​ដើរ​ស៊ីចាយ​តែ​ខ្លួនឯង មាន​ស្រី​ក្មេង​ថ្មី​ទុក​ឱ្យ​គាត់​នៅផ្ទះ​ស៊ី​អត់​ស៊ី​ឃ្លាន ហើយ ខ្លួន​គាត់​ឈឺ អត់​លុយ​មើល​មិន​រវល់ ។​បន្ទាប់​ពី​បែក​រឿង​ប្រាក់​ទាំងនោះ​ខ្លួន​បាន​អោយទៅ​ប្តី​ចំនួន ២០០​ដុល្លារ​វិញ​ហើយ នៅ​មួយ​ចំនួន ទៀត​យក​ទៅ​ចាត់ចែង​ទិញ​ថ្នាំ ព្យាបាល​ជំងឺ​និង​ធ្ចើ​បុណ្យ កឋិន និង​ទិញ​របស់របរ​អស់ហើយ ។

អត្ថបទសរសេរ ដោយ