ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកអង្រឹងសុខៗស្រាប់តែស្លា.ប់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ នៅនឹងកន្លែង នៅជិតច្រកទ្វាទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ហេតុការណ៍រន្ទះបាញ់ស្លាប់នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៣ ខែតុលា…

ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ នៅនឹងកន្លែង នៅជិតច្រកទ្វាទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ហេតុការណ៍រន្ទះបាញ់ស្លាប់នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧  ។

ជនរងគ្រោះ ឯម និន អាយុ២៤ឆ្នាំ នៅជិតច្រកទ្វាទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច  ។

មន្ត្រីនគរបាលវរសេនាការពាព្រំដែនគោកបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធហើយតែប្រពន្ធបានលះលែងគ្នា  ។ មុនពេលកើតហេតុជនរងគ្រោះបានទៅដេកក្នុងអង្រឹងខាងជើងផ្ទះ ជាមួយម្នាក់ឈ្មោះគ្រូច ចម្ងាយជាង២០០ម៉ែត្រពីគ្នា ដែលមានភ្លៀង និងមានផ្លេករន្ទះផងដែរ ។ ខណៈនោះមិនទាន់ទាំងបានទុកទូរស័ព្ទស្រួលបួលផងក៏ស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមតែម្តងទៅ ហើយម្នាក់គ្រូចបានឃើញក៏បានរត់ទាំងភ័យមកប្រាប់ក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែពេលទៅដល់ ជនរងគ្រោះបានដេកផ្កាប់មុខទៅហើយ  ចំណែកឯទូរស័ព្ទជនរងគ្រោះបានខូចខាត និងខ្ទាតចេញពីសពប្រវែង៥ម៉ែត្រ និងជើងម្ខាងដែលដាក់ទូរស័ព្ទក្នុងហោប៉ាវត្រូវបានជាំ ។

គ្រូចបាននិយាយថា ពួកគេទាំងពីនាក់បានចុចទូរស័ព្ទលេង តែពេលមេឃភ្លៀងតិចៗក៏ឈប់ចុច ហើយដាក់ទូសព្ទ័ក្នុងហោប៉ាវក៏រន្ទះបាញ់ក្រាំងតែម្ដងទៅ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ