ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ នឹង​​ចូលរួម​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​អតីតព្រះមហាក្សត្រ​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៤ ​ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៤ ​ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រ​ថៃ ព្រះ​បា​ទ​ភូមិ​បុល អាប់​ឌុ​ល​យ៉ា​តេជ ព្រះ​រាជាណាចក្រ​ថៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ​ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក ។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សម្តេច​តេ​ជោ នឹង​ត្រូវ​អមដំណើរ​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រម​ទាំង​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត ។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ថា ការ​អញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​នោះ គឺ​ដើម្បី​សម្តែង​នូវ​សមាន​ចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការ​គោរព​ចុង​ក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័ន្ធ អតីត​ព្រះ​មហា​ក្សត្រ​ថៃ ដែល​បាន​សោយ​ទីវ​ង្គ​ត កាលពី​ថ្ងៃ​ទី​១៣ ​ខែតុលា​ ឆ្នាំ​២០១៦ កន្លង​មកនេះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ