ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក PSG ថា Neymar មិន​សម​បាន​កាត​ក្រហម​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ប្រធាន​គ្រូបង្វឹក​របស់ PSG លោក Unai Emery…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ប្រធាន​គ្រូបង្វឹក​របស់ PSG លោក Unai Emery មាន​អារម្មណ៍​ថា កាត​ក្រហម​ដែល Neymar ទទួល​បាន​ក្នុង​ការ​ប្រកួត​ជាមួយនឹង Marseille គឺ​ពិតជា​អយុត្តិធម៌​ណាស់ ។ កីឡាករ​ល្អ​ដូច​ជា Neymar គួរតែ​ទទួល​បានការ​ពារ​ពី​សំណាក់​អាជ្ញាកណ្តាល ។
នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ Edinson Cavani បាន​ជួយ​ស្រោចស្រង់​ពិន្ទុ​របស់ PSG ដោយ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៩៣ បន្ទាប់​ពី Neymar ត្រូវ​បាន​បណ្តេញ​ចេញពី​ការ​ប្រកួត ដែល​នាំ​ឲ្យ​លទ្ធផល​ស្មើគ្នា​២​ទល់​នឹង​២ ។

ប្រធាន​គ្រូបង្វឹក PSG លោក Unai Emery បាន​និយាយ​ថា ៖ “​ពួក​យើង​ពិតជា​ខកចិត្ត​បន្តិចបន្តួច​ដែរ ចំពោះ​ការ​ផ្តល់​កាត​ក្រហម​ដល់​កីឡាករ​របស់​យើង ព្រោះ Neymar ត្រូវ​បាន​កីឡាករ​ដទៃ​ធ្វើ​ស៊ី​នោះ​ទេ ។ ខ្ញុំ​គិត​ថា អាជ្ញាកណ្តាល​គួរតែ​គិត​ឲ្យ​បាន​ល្អិតល្អន់ និង​ត្រូវ​តែ​ចេះ​ជួយ​ការពារ​កីឡាករ​សំខាន់​បែប​នេះ ។ ការ​ឲ្យ​កាត​លឿង​ពីរ​ដង​បែប​នេះ មិន​សម​ចំពោះ Neymar សោះ ។ គេ​គឺជា​កីឡាករ​ដែល​ចង់​លេង​ក្នុង​ការ​ប្រកួត តែ​គ្រប់ការ​ប្រកួត​តែងតែ​មិន​គេ​ធ្វើ​ស៊ី​ជា​និច្ច ។ ដូចនេះ​អាជ្ញាកណ្តាល​គួរតែ​ចេះ​ជួយ​កីឡាករ​ប្រភេទ​នេះ ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ